leftcenterrightdel
តំណាងស្ថានអគ្គកុងស៊ុលចិន និងសមាគមធុរកិច្ចចិន សាខាទីក្រុងហូជីមិញ ផ្តល់ម៉ាស N95 ចំនួន ៦០០ និងទឹកប្រាក់ចំនួន ១០០ លានដុង ជូនមន្ទីរពេទ្យ Cho Ray

លោកអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖ “ក្នុងអំឡុងពេលនៃការព្យាបាលសម្រាប់ពលរដ្ធចិនចំនួន ២ នាក់នោះ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Cho Ray បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ យើងខ្ញុំសូមអរគុណច្រើន និងចងចាំជានិច្ច’’។ លោក Wu Jun រំពឹងថា មន្ទីរពេទ្យ Cho Ray នឹងបន្តសហការកាន់តែជិតស្និទ្ធជាមួយស្ថានអគ្គកុងស៊ុលចិន ដើម្បីថែទាំសុខភាពជូនចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋចិន។

លោកវេជ្ជបណ្ឌិត  Nguyen Tri Thuc នាយកមន្ទីរពេទ្យ Cho Ray បានបញ្ជាក់ថា មន្ទីរពេទ្យ Cho Ray តែងតែខិតខំប្រឹងប្រែងបំពេញល្អនូវតួនាទីថែទាំសុខភាពឲ្យប្រជាជន។ ក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលវៀតណាម មិនត្រឹមតែពលរដ្ឋចិនទេ ថែមទាំងពលរដ្ឋទាំងអស់នៅជុំវិញពិភពលោក ពេលមកដល់ប្រទេសវៀតណាមសុទ្ធតែបានទទួលការថែទាំនិងព្យាបាលឲ្យទាន់ពេលនៅពេលឆ្លងវីរុស SARS-CoV-2 ទៀតផង។

ក្នុងឱកាសនេះ តំណាងស្ថានអគ្គកុងស៊ុលចិន និងសមាគមធុរកិច្ចចិន សាខាទីក្រុងហូជីមិញ បានផ្តល់ម៉ាសវេជ្ឆសាស្រ្ត N95 ចំនួន ៦០០ បន្ទះ និងទឹកប្រាក់ចំនួន ១០០ លានដុង ជូនមន្ទីរពេទ្យ Cho Ray ដើម្បីជួយឧបត្ថម្ភក្នុងការបង្ការ និងទប់ទល់នឹងជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang