leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

សមាជិរដ្ឋសភាបានអះអាងថា ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 130/2020/QH14 របស់រដ្ឋសភាស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ រហូតមកដល់ពេលនេះរដ្ឋាភិបាលស្នើឲ្យកសាងទៅជាច្បាប់មួយក្នុងគោលបំណងបំពេញក្របខ័ណ្ឌច្បាប់ ធ្វើស្ថាប័ននីយកម្មគោលនយោបាយរបស់បក្សស្តីពីសមាហរណកម្មអន្តរជាតិក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ទន្ទឹមនឹងនោះ អះអាងនូវកិត្យានុភាព តួនាទី និងការទទួលខុសត្រូវរបស់វៀតណាមលើឆាកអន្តរជាតិ។

ជាការពិត ប្រតិបត្តិការរក្សាសន្តិភាពតម្រូវឱ្យកងកម្លាំងចូលរួមមិនត្រឹមតែបំពេញតាមតម្រូវការនៃកម្លាំងកាយ និងលក្ខណៈសម្បត្តិវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏មានការយល់ដឹងអំពីច្បាប់អន្តរជាតិ ការទូតការពារជាតិ និងវប្បធម៌ពហុជាតិផងដែរ។ អាស្រ័យហេតុនេះ សមាជិករដ្ឋសភាមួយចំនួន ស្នើឱ្យគណៈកម្មការរៀបចំសេចក្តីព្រាងច្បាប់ឲ្យពិចារណាបន្ថែមលើខ្លឹមសារស្តីពីការចាត់តាំងឲ្យរដ្ឋាភិបាល កំណត់នូវលក្ខណៈវិនិច្ឆ័យវាយតម្លៃសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យជាក់លាក់ ដូចជា៖ វិស្វកម្ម វេជ្ជសាស្ត្រយោធា ភស្តុភារ ផ្សព្វផ្សាយ ច្បាប់។ល។

បកប្រែដោយ Thanh Cong