leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបលោក Nurlan Nigmatulin ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន (រូប​ថត៖ vnanet.vn)

លោក Nurlan Nigmatulin បានអបអរសាទរវៀតណាមដែល​សម្រេចបានសមិទ្ធិផលដ៏ធំធេងជា​ច្រើន​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយ​បញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់កាហ្សាក់ស្ថាននៅអាស៊ីអាគ្នេយ៍។ លោក Nurlan Nigmatulin បានមានប្រសាសន៍ថា ភាគីទាំងពីរនៅតែមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេស​ក្នុង​វិស័យកសិកម្ម ឧស្សាហកម្មធុនស្រាល ការដឹកជញ្ជូន logistics និងទេសចរណ៍ជាដើម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកាហ្សាក់ស្ថាននៅតែបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ​។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បន្តថា វៀតណាមចង់ឲ្យកាហ្សាក់ស្ថានគាំទ្រយ៉ាងសកម្មចំពោះ​ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមទាំងគាំទ្រចំពោះការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី តាមរយៈការចរចាការទូត និងគោរពច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្រ្តីវាយតម្លៃថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ាស៊ី ឆ្នាំ ២០១៦ បាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីទាំងពីរវាយតម្លៃជាក់ស្តែងលើលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីដកបទពិសោធន៍ និងដាក់ចេញវិធានការដែលមានប្រសិទ្ធិភាពដើម្បីបន្តការអនុវត្តកិច្ចព្រមព្រៀងនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការប្រធានសភាជាន់ទាបនៃកាហ្សាក់ស្ថាន លោក Nurlan Nigmatulin

* នាព្រឹកថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម​ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការប្រធានសភាជាន់ទាបនៃកាហ្សាក់ស្ថាន លោក Nurlan Nigmatulin ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច​ ភាគីទាំងពីរបានចាប់​ផ្តើម​កិច្ច​ពិភាក្សា​ការ​ងារ​។

នៅក្នុងជំនួបពិភាក្សា​ការ​ងារ​នេះ​ លោកស្រី Nguyen Thi Kim Ngan និងលោក Nurlan Nigmatulin  មានសេចក្តីរីករាយដោយឃើញថាទំនាក់ទំនងនយោបាយ - ការទូតរវាងប្រទេសទាំងពីរមានការរីកចម្រើនល្អ ហើយទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏​កំពុងត្រូវបានអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗផងដែរ។  លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភាវៀតណាមជានិច្ច​កាល​គាំទ្រ និងត្រៀមជាស្រេចសហការជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការអាជីវកម្មកាហ្សាក់ស្ថានក្នុងការធ្វើអាជីវកម្មនៅវៀតណាម៕

បកប្រែដោយ Thanh Cong