leftcenterrightdel
លោក Nguyen Xuan Phuc ប្រគល់អំណោយជូនលោក Borge Brende (រូបថត៖ vnanet.vn)

លោក Nguyen Xuan Phuc ស្នើឲ្យ WEF កសាងរបៀវារៈរបស់សន្និសីទលើកនេះតភ្ជាប់នឹងប្រធានបទឆ្នាំ២០១៨ របស់ ASEAN គឺ “ASEAN ពឹងខ្លួនឯងនិងច្នៃប្រឌិត”។ លោកនាយករដ្ឋមន្រ្តីវៀតណាមស្នើឲ្យ WEF សហការសម្រាប់បណ្តាសហគ្រាសវៀតណាមដែលចូលរួមសន្និសីទ អាចតភ្ជាប់នឹងសម្ព័ន្ធក្រុមហ៊ុនចម្បងនៅពិភពលោក និងឆក់យកគំនិតថ្មី និន្នាការនិងទម្រង់ធ្វើអាជីវកម្មថ្មី។

តាមរយៈសន្និសីទនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមមានបំណងថា លោក Borge Brende បង្កលក្ខណៈងាយស្រួលឲ្យវៀតណាមផ្សព្វផ្សាយរូបភាព តួនាទីរបស់វៀតណាមក្នុងឋានៈជាម្ចាស់ផ្ទះនៃសន្និសីទ WEF ASEAN។ លោក Borge Brende មានបំណងចង់ថា សហគ្រាសនានានឹងចូលរួម WEF កាន់តែស៊ីជម្រៅមួយថ្ងៃទៅមួយថ្ងៃ សំដៅបើកចេញឱកាសវិនិយោគ កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម ហើយឈានចូលទីផ្សារពិភពលោក។

នារសៀលថ្ងៃទី២៦ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបលោក Hiroshi Ogawa អភិបាលខេត្ត Fukuoka នៃប្រទេសជប៉ុន៕

បកប្រែដោយ Thuy Anh