លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី
កប.អនឡាញ - នាវេលាម៉ោង ៧ និង៣៥ នាទី ថ្ងៃទី ២៩ ខែវិច្ឆិកា (តាមម៉ោងអូស្ត្រាលី) លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញមកដល់អាកាសយានដ្ឋានយោធា Fairbairn នៅរដ្ឋធានី Canberra ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី តាមការអញ្ជើញរបស់ប្រធានរដ្ឋសភា អូស្ត្រាលី។
នាថ្ងៃត្រង់ ថ្ងៃដដែល ពិធីទទួលជាផ្លូវការលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានរៀបចំយ៉ាងមហោឡារឹកនៅរដ្ឋធានី Canberra ក្រោមសហអធិបតីភាពរបស់លោក Tony Smith ប្រធានរដ្ឋសភាអូស្ត្រាលី និងលោក Scott Ryan ប្រធានព្រឹទ្ធសភាអូស្ត្រាលី។
    |
 |
លោក Tony Smith ប្រធានរដ្ឋសភា និងលោក Scott Ryan ប្រធានព្រឹទ្ធសភាអូស្ត្រាលីទទួលលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan |
បន្ទាប់ពីពិធីទទួលស្វាគមន៍មក លោក Tony Smith និងលោក Scott Ryan បានពិភាក្សាជាមួយលោកស្រី Nguyen Thi Kim Ngan។ នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានសម្ដែងនូវសេចក្តីរីករាយ ចំពោះទំនាក់ទំនងទ្វេភាគី ដោយបានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន ព្រមទាំងភាគីវៀតណាមគាំទ្រការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យឡើងកំរិតជាដៃគូយុទ្ធសាស្រ្តនាពេលឆាប់ៗខាងមុខ។
លោកស្រីប្រធានរដ្ឋសភាវៀតណាមស្នើឲ្យភាគីទាំងពីរគួរតែសហការយ៉ាងជិតស្និទ្ធដើម្បីបញ្ជាក់ច្បាស់នូវខ្លឹមសារនៃយន្តការ “ភាពជាដៃគូសេដ្ឋកិច្ច” ដោយផ្អែកលើមូលដ្ឋានកសាងផែនការសហប្រតិបត្តិការជាក់ស្ដែងក្នុងរយៈពេលមធ្យមពី ៣ ឆ្នាំដល់៥ ឆ្នាំ ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងផ្ដល់ ODA។ វៀតណាមចង់ឲ្យបានបណ្ដាសហគ្រាសអូស្ត្រាលីជម្រុញការវិនិយោគ និងសហប្រតិបត្តិការជាមួយវៀតណាម។ លោកស្រី Nguyen Thi Kim Ngan ស្នើឲ្យភាគីទាំងពីរបន្តពិគ្រោះយោបល់ដើម្បីគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ ជាពិសេសសហប្រតិបត្តិការនៅសន្និសីទរដ្ឋមន្រ្តីក្រសួងការពារជាតិនៃបណ្ដាប្រទេស ASEAN បើកទូលាយ (ADMM+)។
ភាគីអូស្ត្រាលីវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ និងបណ្ដុះបណ្ដាល។ លោក Tony Smith ថ្លែងច្បាស់ថា អស់ជាច្រើនទសវត្សរ៍កន្លងមក អូស្ត្រាលីបានក្លាយទៅជាមាតុភូមិទី២ របស់ជនជាតិវៀតណាមប្រមាណ ៣ សែននាក់ដែលកំពុងរស់នៅ និងធ្វើការនៅអូស្ត្រាលី។
នាល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា (តាមម៉ោងអូស្ត្រាលី) លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី និងតំណាងសហគមន៍វៀតណាមនៅអូស្ត្រាលី៕
បកប្រែដោយ Thuy Anh