នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរដែលកំពុងរីកចំរើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ហើយនិងបន្តការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខ។ លោកស្រី Nguyen Thi Kim Ngan បញ្ជាក់ថាគោលនយោបាយឥតងាករេរបស់វៀតណាមនឹងសហការយ៉ាងសកម្មជាមួយសិង្ហបុរីក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ភាគីទាំងពីរមានការវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ សិង្ហបុរីជាដៃគូពាណិជ្ជកម្មធំចំណាត់ថ្នាក់ទី ៩ និងជាវិនិយោគិនចំណាត់ថ្នាក់ទី៣នៅប្រទេសវៀតណាម។
លោកស្រី Nguyen Thi Kim Ngan លើកឡើងថា នាពេលថ្មីៗនេះ នៅក្រៅកិច្ចប្រជុំជាន់ខ្ពស់ APEC លើកទី ២៥ នៅទីក្រុង Da Nang រដ្ឋមន្ត្រីទាំង ១១ ប្រទេសបានឯកភាពគ្នាលើខ្លឹមសារនៃកិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់វិស័យ និងវឌ្ឍនភាពអន្តរប៉ាសីហ្វិក (CPTPP) ដែលជំនួសឲ្យកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាសីហ្វិក (TPP)។ វៀតណាមមានគោលបំណងចង់សហការយ៉ាងជិតស្និទជាមួយសិង្ហបុរី តាមយៈការត្រៀមអនុវត្តកិច្ចព្រមព្រៀង (CPTPP)។ លោក ប្រធានរដ្ឋភាសិង្ហបុរី Tan Chuan Gin បញ្ជាក់ថាទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរមានសារៈសំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រដ្ឋសភាសិង្ហបុរីនឹងធ្វើការស្រាវជ្រាវវិធីបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភានៃភាគីទាំងពីរ។
នាយប់ថ្ងៃទី ២៨ វិច្ឆិកា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីប្រកបដោយជោគជ័យ និង បន្តចេញដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអូស្ត្រាលី៕ បកប្រែដោយ Thanh Cong
Type the code from the image