leftcenterrightdel
 លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសសិង្ហបុរី

លោកស្រីប្រធានរដ្ឋសភាបញ្ជាក់ថា សិង្ហបុរីគឺជាដៃគូសំខាន់របស់វៀតណាម និងជាដៃគូពាណិជ្ជកម្មជាប់លំដាប់លេខ ៩ និងអ្នកវិនិយោគជាប់លំដាប់លេខ ៣ នៅវៀតណាម។

នៅជំនួបនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានផ្ទៀងស្ដាប់តំណាងអង្គការ សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសរាយការណ៍អំពីស្ថានភាពវិនិយោគ ផលិតកម្ម និងធ្វើអាជីវកម្មនៅវៀតណាម។ តំណាងសម្ព័ន្ធក្រុមហ៊ុន សហគ្រាសបានសម្ដែងនូវបំណងថា រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័ននានារបស់វៀតណាមបង្កលក្ខណៈងាយស្រួលឲ្យសកម្មភាពផលិតកម្ម អាជីវកម្ម និងបើកទូលាយការវិនិយោគរបស់គេនៅវៀតណាម។

ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភាសម្ដែងនូវបំណងចង់ឲ្យសម្ព័ន្ធក្រុមហ៊ុន សហគ្រាសសិង្ហបុរី បន្តវិនិយោគ ក៏ដូចជាបើកទូលាយផលិតកម្ម និងធ្វើអាជីវកម្មនៅវៀតណាម។  លោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា វៀតណាមនឹងពិចារណាលើការផ្លាស់ប្តូរខ្លឹមសារមួយចំនួននូវគោលនយោបាយ ច្បាប់ដើម្បីទាក់ទាញការវិនិយោគនៅពេលខាងមុខនេះ។ រដ្ឋសភាវៀតណាមនឹងបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសបរទេសនិយាយរួម និងសហគ្រាសសិង្ហបុរីនិយាយដោយឡែកមកធ្វើអាជីវកម្មនៅវៀតណាម។

leftcenterrightdel
 លោកស្រីប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញដាក់កម្រងផ្កានៅរូបសំណាកប្រធានហូជីមិញនៅសារមន្ទីរអរិយធម៌អាស៊ី(ACM)

សូមរំលឹកថា នាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា លោកស្រីប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញដាក់កម្រងផ្កានៅរូបសំណាកប្រធានហូជីមិញនៅសារមន្ទីរអរិយធម៌អាស៊ី(ACM)៕

បកប្រែដោយ Thuy Anh