អញ្ជើញទទួលលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនៅព្រលានយន្ដហោះ មានលោក Lim Biow Chuan អនុប្រធានរដ្ឋសភាសិង្ហបុរី និងលោក Nguyen Tien Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី រួមទាំងកម្មាភិបាលស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសិង្ហបុរី។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី (រូបថត៖ vnanet.vn)

ក្រោយពីចាកចេញពីព្រលានយន្ដហោះអន្ដរជាតិ Changi  លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅកាន់ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី  ហើយជួបសំណេះសំណាលជាមួយតំណាង សហគមន៍ជនវៀតណាមនៅសិង្ហបុរី៕

បកប្រែដោយ Pham Diep