leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម, លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រី , អតីតថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំមកពីស្ថាប័នមជ្ឈិមនានាចូលរួមពីធី

 

ភាគីវៀតណាមអញ្ជើញចូលរួមមានវត្ដមានពីសំណាក់លោក Nguyen Phu Trong អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម, លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រី , អតីតថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំមកពីស្ថាប័នមជ្ឈិមនានា រួមជាមួយអតីតអតីតយុទ្ធជន អ្នកជំនាញ និងតំណាងសមាគមមិត្ដភាពវៀតណាម-កម្ពុជាផងដែរ។

leftcenterrightdel
ប្រតិភូគោរពទង់ជាតិ

 

ភាគីកម្ពុជានិងអន្ដរជាតិអញ្ជើញចូលរួមមានមានវត្ដមានពីសំណាក់លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំ​រណសិរ្យ​សាមគ្គីនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម រួមទាំងតំណាងអង្គការសហប្រជាជាតិផងដែរ។

ក្នុងឱកាសនេះដែរ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីវៀតណាមមានប្រសាសន៍ថា នៅថ្ងៃនេះ យើងរួមគ្នារំលឹកឡើងវិញនូវប្រវត្ដិសាស្ដ្រនៃទំនាក់ទំនងសាមគ្គី និងការប្រកៀកស្មាគ្នារវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជាក៏ដូចជាក្នុងគ្រាជួបការលំបាកវេទនាក៏ដូចជាគ្រាសន្ដិភាព  វិបុលភាព និងសុភមង្គលផងដែរ។

leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីវៀតណាមមានប្រសាសន៍ក្នុងពិធី

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ជ័យជំនះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩  គឺជាជ័យជំនះរបស់ប្រជាជនប្រទេសទាំងពីរក៏ដូចជារបស់មនុស្សជាតិនៅលើពិភពលោក។ ចំពោះវៀតណាម​ ជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមបានបង្ហាញនូវឆន្ទៈ និងកម្លាំងខ្លាំងខ្លារបស់ប្រជាជនវៀតណាម ព្រមទាំងបង្ហាញនូវស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ ទំនាក់ទំនងអ្នកជិតខាងប្រពៃណី ស្អិតល្មួត យូរអង្វែង និងការជួយយ៉ាងស្មោះត្រង់របស់បក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជា។ ជ័យជំនះនេះបានលុបបំបាត់របបប្រល័យពូជសាសន៍ដែលនាំមកឲ្យប្រជាជាតិកម្ពុជារស់ឡើងវិញ បើកសម័យកាលថ្មីប្រកបដោយឯករាជ្យ សេរីភាព សន្តិភាពអព្យាក្រឹត និងវិបុលភាព។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៀតថា បន្ដទទួលប្រពៃណីសាមគ្គីដ៏អង់អាចនៃជ័យជំនះ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩មក វៀតណាមនិងកម្ពុជាកំពុងពង្រឹងនិងពង្រីកទំនាក់ទំនងតាមពាក្យស្លោក "អ្នកជិតខាងល្អមិត្តភាពជាប្រពៃណី​​ និង​កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង"។

leftcenterrightdel
លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាថ្លែងក្នុងពិធី

លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាបានយល់ព្រមជាមួយការថ្លែងរបស់លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីវៀតណាម ព្រមទាំងលោកសង្កត់ធ្ងន់ថា "យើងជាមិត្តល្អ ,បងប្អូនល្អ, អ្នកជិតខាងល្អ, មានប្រពៃណីតស៊ូប្រយុទ្ធសត្រូវ, មានសាមគ្គី និងបានជួបប្រទះនូវរយៈពេលលំបាកវេទនាជាច្រើន "។

តាងនាមព្រឹទ្ធសភា  រដ្ឋសភា រាជរដ្ឋាភិបាល រណសិរ្យ និងប្រជាជនកម្ពុជា លោក ទេព ងន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ក៏ដូចជាចងចាំជានិច្ចពីការការជួយយ៉ាងធំធេងដែលមិនអាចបំភ្លេចបានរបស់បក្ស រដ្ឋ រណសិរ្ស កងទ័ពនិងប្រជាជនវៀតណាមដែលលះបង់យ៉ាងធំធេងដើម្បីជួយសង្គ្រោះប្រទេសជាតិនិងជួយប្រជាជនកម្ពុជាឈ្នះរួចផុតពីប្រល័យពូជសាសន៍ដ៏សាហវ ដើម្បីរួមចំណែក​ដល់ដំណើរការស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជា។

leftcenterrightdel
ឈុតសំដែងសិល្បៈក្នុងពិធី

លោក ទេព ងន អនុប្រធានទី ២​ ព្រឹទ្ធសភាកម្ពុជា បានសង្កត់ធ្ងន់បន្ដថា ពិធីរំលឹកខួបលើកទី ៤០ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម និងជាមួយប្រជាជនកម្ពុជាឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតគឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយដែលនាំមកនូវសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជានិងវៀតណាម។ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍កម្ពុជានឹងចងចាំជានិច្ចនូវពិធីថ្ងៃនេះដូចជាសក្ខីភាពជាក់ស្ដែងរួមចំណែកក្នុងការពូនជ្រំ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណី សាមគ្គី និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងចីរភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងវៀតណាម៕

បកប្រែដោយ Pham Diep