ពួកគេបានបង្កើនសកម្មភាពនយោបាយនិងការទូតសំដៅដាក់សម្ពាធលើកងទ័ពស្ម័គ្រចិត្តវៀតណាមឱ្យចាកចេញពីកម្ពុជាក្នុងបំណង​វាយលុកកាន់កាប់ទីក្រុងភ្នំពេញឡើងវិញដើម្បីបង្កើតកម្ពុជាប្រជាធិបតេយ្យ។

leftcenterrightdel
កងទ័ពស្ម័គ្រចិត្ដវៀតណាមចូលរួមសង្គ្រាមនៅកម្ពុជា (រូបថត vnanet.vn)

 

នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៩ នៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Pham Van Dong និងលោកប្រធាន ហេង សំរិន តាងនាមក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព មិត្ដភាព និងកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានយល់ព្រមជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី និងសន្តិភាពរបស់ប្រជាជននៃប្រទេសនីមួយៗ។

អនុវត្ដតាមការចែងក្នុងសន្ធិសញ្ញា ក្រោយថ្ងៃយកជ័យជំនះនោះ បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមបានកៀកស្មាជាមួយកម្លាំងស្នេហារជាតិ និងប្រជាជនកម្ពុជាទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ដើម្បីនាំមកនូវការរស់ឡើងវិញរបស់ប្រទេសកម្ពុជាដើម្បីសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់។ នេះគឺជាទង្វើមួយស្របតាមច្បាប់អន្តរជាតិ ឆ្លើយតបតាមបំណងប្រាថ្នារបស់បក្សរដ្ឋនិងប្រជាជនកម្ពុជា ព្រមទាំងបង្ហាញនូវស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ហើយ​ត្រូវ​​បាន​ប្រជាជនលើពិភពលោកគាំទ្រពេញទំហឹង។ កម្មាភិបាល និងអ្នកជំនាញការវៀតណាមរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកម្ពុជាដើម្បីជួយកម្លាំងបដិវត្ដិន៍និងប្រជាជនកម្ពុជា។ ចាប់ពីឆ្នាំ ១៩៧៩ ដល់ ១៩៨២ កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការកសាងកងកម្លាំងប្រដាប់អាវុធផងនិងតាមកម្ចាត់ពួក ប៉ុល ពត នៅតាមបណ្ដោយព្រំដែនខាងលិច និងភាគពាយ័ព្យផង។ អាស្រ័យហេតុនេះ កងកម្លាំងបដិវត្តន៍កម្ពុជាបានរីកចម្រើនជាបណ្ដើរៗ ការពារការកសាង និងការរស់ឡើងវិញនៃប្រទេសជាតិ និងបង្កលក្ខណៈងាយស្រួលឲ្យកងទ័ពស្ម័គ្រចិត្ដវៀតណាមដកចេញពីកម្ពុជា។

អំពីវិស័យសេដ្ឋកិច្ច កងទ័ពស្ម័គ្រចិត្តវៀតណាម និងក្រុមអ្នកជំនាញការខាងសេដ្ឋកិច្ចបានជួយប្រជាពលរដ្ឋកម្ពុជាពុះពារជំនះផលវិបាកយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីពួក ប៉ុល ពត ក្នុងរយៈពេលកាន់កាប់ជិត ៤ ឆ្នាំ ជាពិសេសក្នុងការប្រឈមនឹងភាពស្រេកឃ្លាននិងជំងឺដែលគំរាមកំហែងអាយុជីវិតដល់ប្រជាពលរដ្ឋកម្ពុជាយ៉ាងធ្ងន់ធ្ងរ ទោះបីជាវៀតណាមកំពុងប្រឈមនឹងការលំបាកជាច្រើនក៏​ដៅយ ក៏ប៉ុន្ដែរដ្ឋាភិបាលវៀតណាមបានបើកយុទ្ធនាការកៀងគរស្បៀងអាហារ ថ្នាំព្យាបាល ទំនិញប្រើប្រាស់  និងឧបករណ៍កសិកម្មដើម្បីបញ្ជូនទៅជួយសង្គ្រោះប្រជាជនកម្ពុជា។

កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជាបានប្រើគ្រប់មធ្យោបាយ សម្រាប់ដឹកប្រជាជនកម្ពុជារាប់លាននាក់ ត្រឡប់ទៅស្រុកកំណើតវិញហើយជួយពួកគេសាងសង់ផ្ទះសម្បែង សាលារៀន និងគីលានដ្ឋាន គ្រឿងឧបករណ៍កសិកម្ម គ្រាប់ពូជ ដើម្បីស្ដារជីវភាពរស់នៅឡើងវិញ។ នៅចុងឆ្នាំ ១៩៧៩ នៅកម្ពុជាមានកន្លែងមួយចំនួនប្រមូលផលស្រូវបានហើយដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពអត់ឃ្លាន។

អំពីវិស័យសុខាភិបាល កងទ័ពស្ម័គ្រចិត្តវៀតណាមបានចាត់បញ្ជូនក្រុមគ្រូពេទ្យយោធានិងអ្នកជំនាញការទៅកម្ពុជាយ៉ាងឆាប់រហ័សដើម្បីជួយពិនិត្យសុខភាពឲ្យប្រជាជនកម្ពុជា។

អំពីវិស័យអប់រំវប្បធម៌ ដឹកជញ្ជូន រូបិយប័ណ្ណនៅកម្ពុជា ចាប់ពីខែមីនាឆ្នាំ ១៩៧៩ អ្នកជំនាញការវៀតណាមនិងមន្រ្តីកម្ពុជាបានចាប់ផ្ដើមកសាងប្រព័ន្ធអប់រំ និងប្រមូលកម្លាំងបញ្ញវន្ត និងគ្រូបង្រៀនស្តារឡើងវិញនូវវិស័យអប់រំ។ មកដល់ខែមិថុនាឆ្នាំ ១៩៧៩ កម្ពុជាមានសិស្សជាង ៣២០,០០០ នាក់ និងគ្រូបង្រៀនថ្នាក់បឋមសិក្សាជាង ៧,០០០ នាក់។

ក្នុងអំឡុងពេល ១០ ឆ្នាំ ពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៩ វៀតណាមបានបំពេញកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់នៅកម្ពុជា មន្រ្តី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការបានបង្ហាញនូវឆន្ទៈដ៏មុតមាំ និងស្មោះអស់ពីចិត្ត ដើម្បីបុព្វហេតុបដិវត្តន៍របស់ប្រជាជនកម្ពុជា។ កងទ័ព​ស្ម័គ្រចិត្ដវៀតណាមរាប់ម៉ឹននាក់បានពលីជីវិតលើទឹកដីកម្ពុជាដើម្បីកាតព្វកិច្ចអន្ដរជាតិដ៏ខ្ពស់ខ្ពស់។

នៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ១៩៨៩ អង្គភាពចុងក្រោយនៃកងទ័ពស្ម័គ្រចិត្តវៀតណាមបានដកចេញពីកម្ពុជាក្នុងក្ដីអាឡោះអាល័យរបស់​ប្រជាជនកម្ពុជា។

ក្នុងអំឡុងពេល ៤០ ឆ្នាំកន្លងមក ចាប់តាំងពីក្រោយជ័យជំនះប៉ុលពតនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរពូនជ្រំ និងមានការរីកចម្រើនយ៉ាងល្អប្រសើរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ។

វៀតណាមនិងកម្ពុជាបានបង្កើន​ការ​ផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់  ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន និងការជួបប្រាស្រ័យប្រជាជននៃប្រទេសទាំងពីរ តាមរយៈនោះបានរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។

អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងវៀតណាមនិងកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាមបានកើនឡើងជាមធ្យម ៣០ - ៤០% ក្នុងមួយឆ្នាំ និងសម្រេចបាន ៣,៨ ពាន់​លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០១៨ តំលៃនាំចេញនាំចូលរវាងប្រទេសទាំងពីរសម្រេចបាន ២,៧ ពាន់លានដុល្លារអាមេរិក កើនឡើង១៨,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី ៣ និងជាប់លំដាប់លេខ ៥ ក្នុងចំណោមអ្នកវិនិយោគបរទេសចូលកម្ពុជា ក្នុងនោះវៀតណាមមានគម្រោងវិនិយោគជាង ១៩០ នៅប្រទេសកម្ពុជា។

អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ អប់រំបណ្តុះបណ្តាល និងទេសចរណ៍រវាងប្រទេសទាំងពីរបានបន្តមានការអភិវឌ្ឍ។ ហើយប្រទេសកម្ពុជាបានជួយវៀតណាមក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីកាលពីសម័យ​សង្គ្រាមនៅកម្ពុជាផងដែរ៕

បកប្រែដោយ Pham Diep