ផ្លាស់ប្តូរយោបល់តាមអុីមែលជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនវៀតណាម លោកសាស្រ្តាចារ្យ Carlyle Thayer នៅសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បានឲ្យដឹងថា សង្គ្រាមនៅប្រទេសកម្ពុជានាចុងឆ្នាំ១៩៧៨ ដើមឆ្នាំ១៩៧៩ បានកើតឡើងនៅក្នុងបរិបទដែលពិភពលោកស្ថិតក្នុងសម័យសង្រ្គាមត្រជាក់ - ទំនាក់ទំនងអន្តរជាតិត្រូវបានបែកខ្ញែក។ ដូច្នេះអ្នកប្រាជ្ញអន្តរជាតិបានដាក់បរិបទនៃសង្រ្គាមត្រជាក់នៅទៅលើសង្រ្គាមនេះ ដោយចាត់ទុកវាជាសង្គ្រាមប្រូកស៊ី។ ក៏ប៉ុន្តែ ក្រោយមក អ្នកប្រាជ្ញបានចាប់ផ្ដើមដឹងថា សង្គ្រាមនៅកម្ពុជាមានមូលហេតុផ្ទាល់ខ្លួន។

leftcenterrightdel
កងទ័ពស្ម័គ្រចិត្តវៀតណាម សហការជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជាបដិវត្តន៍​​វាយ​ខ្មាំង​

លោកសាស្រ្តាចារ្យ Carlyle Thayer បានចែករំលែកថា តាមឯកសារសាធារណៈនានា បានបង្ហាញយ៉ាងច្បាស់ថា វៀតណាមបានផ្ញើសារមេត្តាធម៍ជាបន្តបន្ទាប់ទៅឱ្យខ្មែរក្រហមប្រជាធិបតេយ្យរហូតដល់ទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែអាក្រក់ទៅៗ។ វៀតណាម​រង​ការវាយប្រហារដោយខ្មែរក្រហមជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៧៦ ។ ខ្ញុំបានតាមដានយ៉ាងដិតដល់នូវជម្លោះដែលកើតឡើងរវាងខ្មែរក្រហមនិងវៀតណាមក្នុងទសវត្សរ៍ឆ្នាំ៧០ នៃសតវត្សទី២០កន្លងទៅនេះ។ លើកទីមួយដែលខ្ញុំបានមកទីក្រុងភ្នំពេញគឺនៅឆ្នាំ១៩៨១ ហើយបន្តត្រឡប់មកវិញនាប៉ុន្មានឆ្នាំបន្តបន្ទាប់។ នៅឆ្នាំ១៩៩៣ ខ្ញុំបានមកប្រទេសកម្ពុជាក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោតពហុបក្សដោយបានរៀបចំឡើងក្រោមការជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ ខ្ញុំតែងតែជឿជាក់ថា សកម្មភាពរបស់វៀតណាមគឺដើម្បីការពារខ្លួនឯង។ ឥឡូវនេះ ការដែលវៀតណាមបញ្ជូនកងទ័ពទៅកាន់ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយហើយថា ជាសកម្មភាពការពារខ្លួនឯង "

យោងតាមលោកសាស្រ្តាចារ្យ Carlyle Thayer ឲ្យដឹងថា គ្រានោះ មន្រ្តី និងនាយទាហានជាច្រើននាក់នៃកងទ័ពខ្មែរក្រហមដែលរួមទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាពេលបច្ចុប្បន្នក៏បានដឹងយ៉ាងច្បាស់អំពីអំពើប្រល័យពូជសាសន៍ដែលរបបនេះបានប្រព្រឹត្ត ដូច្នេះពួកគេបានរត់គេចខ្លួនទៅកាន់ប្រទេសវៀតណាម និងស្វែងរកមធ្យោបាយប្រមូលផ្តុំកងកម្លាំងសង្រ្គោះជាតិ។ “ហេតុដូច្នេះ ហេតុផលដ៏សំខាន់មួយទៀតដែលវៀតណាមបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសកម្ពុជាគឺដើម្បីបញ្ចប់ការត្រួតត្រាដ៏សាហារឃោរឃៅរបស់ខ្មែរក្រហម និងជួយ​ប្រជាជន​កម្ពុជា​ដែល​កំ​ពុង​រង់​ចាំ​ការ​ជួយ​គាំទ្រ​ពីវៀតណាម។ បើគ្មានការជួយគាំទ្រ និងជំនួយពីវៀតណាមនោះទេ មិនមានសាធារណរដ្ឋប្រជាមានិតកម្ពុជាទេ គ្មានរដ្ឋកម្ពុជាទេ ហើយច្បាស់ជាគ្មានព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះទេ " នេះបើតាមការសង្កត់ធ្ងន់របស់សាស្ត្រាចារ្យ Carlyle Thayer៕

បកប្រែដោយ Duy Hoan