កាសែតកងទ័ពប្រជាជនវៀតណាមសូមដកស្រង់ខ្លឹមសារពីបទអន្តរាគមន៍របស់លោកអតីតអគ្គលេខាបក្ស Le Kha Phieu៖

រយៈ ៤០ ឆ្នាំមុនបានប្រព្រឹត្តទៅព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់របស់ប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជាគឺជាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម រួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ ដល់៧ មករា ២០១៩)។ ដោយមានជ័យជម្នះជាប្រវត្តិសាស្រ្តនេះ កងទ័ពនិងប្រជាជនវៀតណាមបានវាយកម្តេចពួកឈ្លានពាន ការពារបូរណភាពទឹកដីនៃមាតុភូមិ ព្រមទាំងរំដោះប្រជាជនកម្ពុជាឲ្យរួចផុតរបបប្រល័យពូជសាសន៍ដ៏ឃោខៅព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងចាប់ផ្ដើមស្ដារប្រទេសកម្ពុជាឡើងវិញ។ មកដល់ពេលនេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះកាន់តែបានបំភ្លឹ ហើយយើងអាចបញ្ជាក់ដោយមោទនភាពសាជាថ្មីម្តងទៀតថា ចំពោះវៀតណាម សង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមគឺជាសង្គ្រាមដើម្បីការពារខ្លួន ដើម្បីយុត្តិធម៌ និងជានិមិត្តរូបដ៏ឧត្តុង្តឧត្តមរបស់ចំណងសាមគ្គីភាព ស្មោះត្រង់ ភ្លឺថ្លារវាងវៀតណាម និងកម្ពុជា។

នៅកម្ពុជា បន្ទាប់ពីជ័យជម្នះថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ពួក ប៉ុល ពត អៀង  សារី បានឆ្លៀតយកសមិទ្ធផលនៃបដិវត្តន៍ ក្បថប្រជាជនកម្ពុជា។ ពួកគេបានបង្កើត “រដ្ឋប្រជាធិបតេយ្យនៅកម្ពុជា” អនុវត្តរបបប្រល័យពូជសាសន៍ សម្លាប់ប្រជាជនយ៉ាងឃោឃៅ បំផ្លិចបំផ្លាញសាលា មន្ទីពេទ្យ វត្តអារាម។ល។ គោលការណ៍របស់ ប៉ុល ពត ចំពោះអ្នកតស៊ូគឺ “ទោះបីជាមានមនុស្សជាងមួយលាននាក់ត្រូវបានសម្លាប់ក៏ដោយ ក៏ត្រូវសំលាប់ សម្លាប់ខុសឆ្គងមនុស្សម្នាក់ក៏ល្អជាងសល់អ្នកតស៊ូម្នាក់ ក្នុងគ្រួសារ ប្រសិនបើមានមនុស្សម្នាក់ប្រឆាំង នឹងត្រូវសម្លាប់បីជំនាន់” (យោងតាមឯកសារ៖ ស្ថានភាពនយោបាយនៃផ្ទៃក្នុង និងសកម្មភាពក្រោកឈរឡើងរបស់កម្លាំងតស៊ូនៅកម្ពុជា។ ឯកសារនៅនាយកដ្ឋានតម្កល់ នៃខុទ្ធកាល័យមជ្ឈិមបក្ស)។ កម្លាំងស្នេហាជាតិនៅកម្ពុជាស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ នៅពេលក្រោយៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិយាយថា “យើងគ្មានអ្វីសោះ ក្រៅពីបាតដៃទទេ និងអង្គុយរង់ចាំការស្លាប់” (យោងតាម៖ ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីវៀតណាមក្នុងពិធីរំលឹកខួប “រយៈ ៤០ ឆ្នាំនៃដំណើរការសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា” នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧)។

leftcenterrightdel
កងកម្លាំងបដិវត្តន៍កម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលរំដោះរាជធានីភ្នំពេញនៅថ្ងៃទី 7 ខែមករាឆ្នាំ 1979 (រូបថត៖ vnanet.vn)

ចំពោះវៀតណាម ពួក ប៉ុល ពត អៀង សារី បានបំភ្លៃប្រវត្តិសាស្រ្ត បង្កសង្រ្គាមឈ្លានពានព្រំដែននិរតី បង្កឧក្រិដ្ឋកម្មចំពោះប្រជាជនស្លូតត្រង់បំពានឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម ជាន់ឈ្លីលើទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។ ពួកគេបានបញ្ចេញ “មាគ៌ាប្រយុទ្ធថ្មី” ហើយបញ្ជាក់ថា សង្គា្រមរវាងយើង និងវៀតណាមគឺយូរអង្វែង ប្រសិនបើយើងមិនវាយវាជាមុន យើងនឹងមិនឈ្នះទេ... បើសម្លាប់មនុស្សរាប់សិបនាក់ក្នុងមួយថ្ងៃ ក្នុងមួយខែគឺរាប់ពាន់ ក្នុងមួយឆ្នាំនឹងសម្លាប់រាប់ម៉ឺន គឺអាចធ្វើសង្រ្គាមក្នុងរយៈ ១០ ១៥ ឬ ២០ឆ្នាំ; អនុវត្តតាមគោលការណ៍កងទ័ព ប៉ុល ពត ម្នាក់សម្លាប់ជនវៀតណាម ៣០ នាក់ លះបង់កងទ័ព ប៉ុល ពត ២ លាននាក់ដើម្បីសម្លាប់ជនវៀតណាម ៦០ លាននាក់ (យោងតាម៖ ឯកសារនៅនាយកដ្ឋានតម្កល់ នៃខុទ្ធកាល័យមជ្ឈិមបក្ស)។ យោងតាមកាសែតបារាំង Le Monde ចុះផ្សាយនាថ្ងៃទី៨ មករា ឆ្នាំ១៩៨៧ ប៉ុល ពត បានប្រកាសនៅលើស្ថានីយវិទ្យុភ្នំពេញថា “ក្នុងជីវភាពរបស់ខ្លួន ខ្ញុំសង្ឃឹមថា នឹងរំដោះទីក្រុង Sai Gon”។

អនុវត្តតាមគោលការណ៍ពោលខាងលើ បន្ទាប់ពីការរំដោះខាងត្បូងវៀតណាម ពួក ប៉ុល ពត អៀង សារី បានបញ្ជាឲ្យកងទ័ពទន្រ្ទានកាន់កាប់កោះ Phu Quoc (៣-៥-១៩៧៥) កោះ Tho Chu (១០-៥-១៩៧៥) បន្ទាប់មក បានវាយសម្រុកជាបន្តបន្ទាប់ចូលតំបន់ដែនដីរបស់វៀតណាមតាមព្រំដែនពីទីក្រុង Ha Tien ដល់ខេត្ត Tay Ninh។ កងទ័ព ប៉ុល ពត បានកាប់សម្លាប់ជនស៊ីវិលវៀតណាម ជាពិសេសនៅឃុំ Ba Chuc ខេត្ត An Giang ដោយមានមនុស្ស ១,១៥៩ នាក់ត្រូវបានសម្លាប់។

សកម្មភាពទាំងនេះរបស់ ប៉ុល ពត គឺជាការឈ្លានពាន និងអយុត្តិធម៌។ ទោះបីជា វៀតណាមមានសិទ្ធិ និងសមត្ថភាពវាយកម្តេចទាំងស្រុងសត្រូវឈ្លានពានដើម្បីការពារឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសជាតិក៏ដោយ ក៏ប៉ុន្តែ ដោយសារគោរពចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំង គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា បក្សនិងរដ្ឋវៀតណាមបានស្វែងរកវិធានការរក្សាសន្ដិភាព ពិភាក្សាដើម្បីដោះស្រាយជម្លោះ។ ប៉ុន្តែ ដោយការជួយគាំទ្រពីកម្លាំងប្រតិកិរិយានៅក្រៅប្រទេស ពួក ប៉ុល ពត អៀង សារី បានជម្រុញការឈ្លានពានព្រំដែន សម្លាប់ប្រជាពលរដ្ឋវៀតណាម។ ហេតុនេះ បក្សនិងរដ្ឋាភិបាលវៀតណាមត្រូវបានអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ដើម្បីប្រឆាំងសត្រូវឈ្លានពាន ការពារប្រជាជន និងអធិបតេយ្យភាពដែនដីរបស់មាតុភូមិ។

ដោយមានជំនួយប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាកម្លាំងដើមនៃកងទ័ពបដិវត្តន៍កម្ពុជាត្រូវបានបង្កើត។ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក៏បានបង្កើត។ ព្រឹត្តិការណ៍នេះគឺជារបត់មួយក្នុងការអភិវឌ្ឍរបស់បដិវត្តន៍កម្ពុជា។

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ អាជ្ញាធរកម្ពុជាប្រជាធិបតេយ្យបានប្រមូលកងពលធំ ១០ ក្នុងចំណោមកងពលធំចំនួន១៩ នៅព្រំដែនដើម្បីវាយសំរុកព្រំដែននិរតីវៀតណាម។ ហេតុនេះ តាំងពីថ្ងៃ២៣ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពប្រជាជនវៀតណាមបានបើកការវាយប្រហារជាទូទៅនៅព្រំដែននិរតីវៀតណាម។

បន្ទាប់ពីវាយកម្តេចពួក ប៉ុល ពត អៀង សារី និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពដែនដីរបស់មាតុភូមិ ឆ្លើយតបតាមសំណូមពររបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជា វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តទៅជួយកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជារំដោះប្រទេសជាតិ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្ដារ និងកសាងប្រទេសជាតិឡើងវិញ។ ដោយសារត្រូវរស់នៅសម័យកាលដ៏ខ្មៅងងឹតក្នុងរយៈពេលជាច្រើនឆ្នាំ ដូច្នេះប្រជាជនកម្ពុជាបានទទួលកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងក្តីសប្បាយរីករាយយ៉ាងក្រៃលែង  ហើយហៅកងទ័ពវៀតណាមគឺជា “កងទ័ពព្រះ”។ ការជួយប្រជាជនកម្ពុជាវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់កងស្ម័គ្រចិត្តវៀតណាមមិនមែនជា “ការឈ្លានពាន” ដូចជាការបង្កាច់បង្ខូចរបស់បណ្ដាអនុភាពអមិត្តទេ។ ជំនួយនោះគឺដោយសារចំណងសាមគ្គីភាព មិត្តភាព ជិតស្និទ្ធ និងយូរអង្វែងរវាងប្រជាជនជាអ្នកជិតខាង និងធ្វើតាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញ “ជួយមិត្តគឺជួយខ្លួនឯង”។

ការពលីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមបានទទួលការលើកសរសើរពីប្រជាជនកម្ពុជា។ លោកទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានសរសេរថា “របបប្រល័យពូជសាសន៍ ប៉ុល ពត មិនក្រាន់តែជាសត្រូវរបស់ប្រជាជនកម្ពុជាទេ នៅតែជាសត្រូវរបស់មនុស្សជាតិទៀតផង។ ជំនួយរបស់ប្រជាជន រដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលជូនឲ្យប្រជាជនកម្ពុជាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរស់រានប្រទេសជាតិឡើងវិញ គឺជាបុព្វហេតុដ៏ថ្លៃថ្នូដើម្បីយុត្តិធម៌នៅក្នុងសតវត្សទី២០” (យោងតាម៖ សៀវភៅប្រទេសវៀតណាមក្នុងសតវត្សទី២០)៕

បកប្រែដោយ Thuy Anh