កាលពី ៤០ ឆ្នាំមុន នៅខែមេសា ឆ្នាំ១៩៧៥ របបប្រល័យពូជសាសន៍មួយត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសកម្ពុជា។ ប្រទេស​កម្ពុជាបានប្រែក្លាយទៅជាលេខ "សូន្យ" ដោយគ្មានសេរីភាពក្នុងការធ្វើដំណើរ ការជួបជុំគ្នា សាសនា អប់រំ និងអាពាហ៍ពិពាហ៍ ការជួញដូរ និងគ្មានប្រាសាទដែរ។ ក្នុងរយៈពេលជិត ៤ ឆ្នាំ របបខ្មែរក្រហមដោយពួក ប៉ុល ពត - អៀង សារី  ជាមេក្លោងបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាជាង ៣ លាននាក់ ដែលធ្វើឱ្យកម្ពុជាក្លាយជាពន្ធនាគារមួយ និងជាកន្លែងឋាននរកដ៏ធំសម្បើម។

leftcenterrightdel
កងទ័ពស្ម័គ្រចិត្ដវៀតណាមជួយសាងសង់ផ្ទះដល់ប្រជាជនកម្ពុជា

 

នៅក្នុងខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្តមួយ "ឆ្ពោះទៅរកការសង្រ្គោះជាតិ" ដែលផ្សាយនៅឆ្នាំ ២០១៧ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកឡើងវិញថា ក្នុងស្ថានការណ៍នោះ សម្ដេចបានសម្រេចចិត្តទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកការជួយរៀបចំចលនាតស៊ូរំដោះប្រទេសជាតិ។ នៅពេលនោះ ខ្ញុំក៏បានទទួលដំណឹងថា ប្រជាជនខ្មែរមួយចំនួនក៏បានចាកចេញពីស្រុកកំណើតរបស់ខ្លួនដើម្បីភៀសខ្លួនទៅកាន់ប្រទេសវៀតណាម។ គាត់ជឿជាក់វៀតណាមព្រោះវៀតណាមជាប្រទេសជិតខាងដែលរួមសុខរួមទុក្ខ ប្រកៀកស្មាជាមួយកម្ពុជាក្នុងការតស៊ូប្រឆាំងសត្រូវរួម។

នៅខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំនិងមនុស្សបួននាក់ទៀតបានឆ្លងព្រៃទៅកាន់វៀតណាម។ នៅថ្ងៃដំបូងបានជួបប្រជាពលរដ្ឋវៀតណាមក៏ជាលើកដំបូងក្រោយរយៈពេលជាច្រើនខែដែលខ្ញុំនិងយុទ្ធមិត្ដត្រូវបានហូបបាយឆ្អែត ពីព្រោះរបបអាហារប្រចាំថ្ងៃនៅកម្ពុជានៅពេលនោះគឺសុទ្ធតែបបរ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា "វៀតណាមបានប្រព្រឹត្តល្អចំពោះជនភៀសខ្លួននិងយើងខ្ញុំ ទោះបីជាពួកគេមិនបានដឹងថា យើងខ្ញុំជានរណា ជាមិត្តឬជាសត្រូវឡើយ។ យើងខ្ញុំក៏ត្រូវបានគេផ្ដល់អាហារនិងបារីដែរ។ យើងខ្ញុំជាមនុស្សសំណាងណាស់ដែលបានជួបមនុស្សល្អ។ មិត្តភក្តិឬសត្រូវមិនច្បាស់លាស់ទេប៉ុន្តែភាគីវៀតណាមបានប្រព្រឹត្ដល្អចំពោះយើងខ្ញុំម៉្លេះ។

ក្នុងកិច្ចខិតខំកសាងកម្លាំងនៃមន្ដ្រីស្នូលកម្ពុជា និងជំនួយដ៏មានប្រសិទ្ធិភាពរបស់វៀតណាម កងលេខ១២៥ ដែលជាកងកម្លាំងប្រដាប់​អាវុធបដិវត្ដន៍សាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយមេបញ្ជាការ ហ៊ុន សែន ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៧៨។ បន្ទាប់មកគណៈកម្មាធិការមជ្ឈិមរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយលោកហេង សំរិន ជាប្រធាន។ នេះគឺជាមន្ដ្រីស្នូលនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលគូសបញ្ជាក់ជំហានមួយនៃការអភិវឌ្ឍថ្មីនៃបដិវត្តន៍កម្ពុជា។

ឆ្លើយតបតាមការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីង្គ្រោះជាតិកម្ពុជា ក៏ដូចជាអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ ការពារមាតុភូមិដ៏ពិសិដ្ឋរបស់ខ្លួន យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមបានប្រកៀកស្មាជាមួយកងទ័ពកម្ពុជាប្រយុទ្ធតស៊ូដើម្បីថែរក្សាប្រាសាទអង្គរដ៏មហាអស្ចារ្យនិងរបាំអប្សរាប្រពៃណីកម្ពុជា ព្រមទាំងជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនាំមកនូវជ័យជម្នះ ៧ មករា ១៩៧៩។ "យើងអាចសួរថា តើនៅលើពិភពលោកនេះមានប្រទេសណាដែលបានជួយប្រជាពលរដ្ឋកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់ការវិលត្រឡប់មកវិញរបស់ ប៉ុល ពត ទេ? ចម្លើយគឺមានតែប្រជាជននិងកងទ័ព​វៀតណាម។ ប្រជាជនកម្ពុជាឃើញថា គ្រាន់តែមានព្រះទើបជួយសង្គ្រោះមនុស្សដែលកំពុងជួបការលំបាកវេទនាឡើយ។ នៅពេលដែលប្រជាជនកម្ពុជាស្ថិតនៅស្ថានភាពស្លាប់រស់ គឺបានកងទ័ពស្ម័គ្រចិត្ដវៀតណាមមកជួយសង្គ្រោះ។ កងទ័ពវៀតណាមបានក្លាយជា "កងទ័ពព្រះ" នេះគឺជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធតំបន់កេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រដែលជាទីតាំងបង្កើតកងលេខ១២៥ នាខែមករា ឆ្នាំ២០១២ នៅខេត្ដ Dong Nai វៀតណាម។

បន្ទាប់ពីជ័យជម្នះ ៧ មករា ១៩៧៩ បើយោងតាមផែនការបានកំណត់ វៀតណាមនឹងដកទ័ពចេញពីប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩។ ក៏ប៉ុន្ដែនៅពេលនោះ កម្ពុជាមិនមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងពួក ប៉ុល ពត ទេ ហើយត្រូវមានពេលវេលាដើម្បីពង្រឹងកម្លាំងនិងស្ដារសេដ្ឋកិច្ចឡើងវិញ។ ប្រសិនបើវៀតណាមដកទ័ព និង ប៉ុល  ពត វិលត្រឡប់មកវិញគឺប្រជាពលរដ្ឋកម្ពុជាជាច្រើនទៀតនឹងត្រូវពួក ប៉ុល  ពត សម្លាប់ទៀតផង។ "រដ្ឋាភិបាលវៀតណាមមិនចង់រក្សាកងទ័ពនៅកម្ពុជាទេ ក៏ប៉ុន្ដែយើងខ្ញុំបានស្នើពួកគេដូចនេះ។ បន្ទាប់មកយើងខ្ញុំនិងភាគីវៀតណាមបានយល់ព្រមថា វៀតណាមនឹងកាត់បន្ថយកងទ័ពរបស់ខ្លួននៅក្នុងឆ្នាំ១៩៨២ ខណៈពេលដែលយើងខ្ញុំនឹងពង្រឹងកម្លាំងរបស់ខ្លួន»។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់សម្ភាសជាមួយអ្នកកាសែត Harish C. Mehta និង Julie B.Mehta ដែលជាអ្នកនិពន្ធសៀវភៅ "ហ៊ុន សែន - បុរសខ្លាំងរបស់កម្ពុជា" ដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៩៩។

ជាមួយគ្នានោះ វៀតណាមបានបញ្ជូនអ្នកជំនាញជាច្រើនដើម្បីជួយកម្ពុជាស្ដារសេដ្ឋកិច្ចឡើងវិញពីគំនរបាក់បែកដែលបន្សល់ទុកដោយ​របបប្រល័យពូជសាសន៍។ ក្នុងជំនួបជាមួយអ្នកកាសែតពីរនាក់គឺ Harish C. Mehta និង Julie B. Mehta សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា អ្នកជំនាញវៀតណាមបានជួយផ្តល់គំនិត និងទុកឱ្យប្រជាជនកម្ពុជាធ្វើការសម្រេចចិត្តដោយខ្លួនឯង។" ផ្ទុយទៅវិញអ្នកជំនាញបរទេសមកកាន់ប្រទេសកម្ពុជានិយាយថា ប្រសិនបើយើងខ្ញុំមិនស្ដាប់ពួកគេគឺពួកគេនឹងគំរាមកំហែងកាត់ជំនួយឲ្យយើងខ្ញុំ។  ពួកគេនិយាយថា វៀតណាមកាន់កាប់កម្ពុជា ក៏ប៉ុន្តែតាមការពិតវៀតណាមបានធ្វើល្អជាច្រើនសម្រាប់យើងខ្ញុំ។ តួនាទីដ៏សំខាន់របស់វៀតណាមគឺទប់ស្កាត់ ប៉ុល ពត វិលត្រឡប់មកវិញ”។ នេះគឺជាការលើកឡើងយ៉ាងច្បាស់របស់សម្ដេចតេជោ ហ៊ុន សែន៕

បកប្រែដោយ Pham Diep