ពីយូរលង់មកហើយ ប្រជាជនវៀតណាម និងកម្ពុជាបានកសាងចំណងមិត្តភាព សាមគ្គីភាព ហើយរួមគ្នាធ្វើការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ជាពិសេសបានកៀកស្មាជាមួយ​គ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមបារាំង និងពួកចក្រពត្តិអាមេរិក ដណ្តើមយកឯករាជ្យ សេរីភាពសម្រាប់ប្រទេសជាតិ។ ក៏ប៉ុន្តែ ដោយការញុះញង់ពីពួកប្រតិកិរិយា បរទេសអមិត្ត ចាប់ពីប៉ុន្មានឆ្នាំចុងក្រោយនៃការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក (1970-1975) កងទ័ព ប៉ុល ពត បានធ្វើការវាយប្រហារ ចាប់ជំរិត និងសម្លាប់កម្មាភិបាល និងយុទ្ធជនវៀតណាមជាច្រើននាក់ដែលកំពុងបំពេញភារកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជា ព្រមទាំង ពួកគេបានបំបែកបំបាក់ផ្ទៃក្នុងនៃអ្នកកុម្មុយនិស្តកម្ពុជា។ គិតត្រឹមតែរយៈពេល ៦ខែ ដើមឆ្នាំ១៩៧៣ កងទ័ព ប៉ុល ពត បានសម្លាប់ និងធ្វើឲ្យរងរបួសកងទ័ពវៀតណាមចំនួន ១០៣ នាក់ ហើយបានចោប្លន់អាហារ និងអាវុធរាប់សិបតោនទៀតផង។

អនុវត្តល្បិចកលដែលចង់បំបែកបំបាក់ទំនាក់ទំនងសាមគ្គីភាព និងយុទ្ធសាមគ្គីរវាងប្រទេសទាំងបី កម្ពុជា  - វៀតណាម - ឡាវនិយាយរួម និងរវាងវៀតណាម និងកម្ពុជានិយាយជាដោយឡែក នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីបានឡើងកាន់អំណាច ប៉ុល ពត បានក្បត់បុព្វហេតុបដិវត្តន៍របស់ប្រជាជនកម្ពុជា និងបំផ្លាញប្រពៃណីសាមគ្គីភាព និងមិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរ និងអនុវត្តគោលនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ព្រម​ទាំង​ឈ្លានពានតំបន់ព្រំដែនភាគនិរតីនៃប្រទេសវៀតណាម។

leftcenterrightdel
ប្រជាជនកម្ពុជាបានទៅភៀសខ្លួនជ្រកកោននៅតំបន់ព្រំដែនភាគនិរតីវៀតណាម ដើម្បីចៀសវាងការសម្លាប់របស់ខ្មែរក្រហម (រូបថត៖ vnanet.vn)

ជាពិសេស នៅក្នុងប្រទេស ពួកគេបានជាប់កំហុសមួយយ៉ាងធ្ងន់ធ្ងរគឺអនុវត្តគោលនយោបាយប្រល័យពូជសាសន៍យ៉ាងព្រៃផ្សៃ បង្ខំឲ្យធ្វើការជាទម្ងន់ហួសពីកម្លាំង និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃចំពោះប្រជាជនកម្ពុជា ប្រែសាលារៀន និងវត្តអារាមទៅជាពន្ធនាគារ នៅគ្រប់ទីកន្លែងពោរពេញទៅដោយផ្នូរ ... គ្រាន់តែក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ (ពីខែមេសា ឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៨) របប ប៉ុល ពត បានសម្លាប់ប្រជាពលរដ្ឋកម្ពុជាជិត ៣ លាននាក់ លុបបំបាត់ទីក្រុង លុបបំបាត់ការផលិតឧស្សាហកម្ម និងសិប្បកម្ម លុបបំបាត់រូបិយវត្ថុ និងពាណិជ្ជកម្ម ហើយធ្វើឱ្យកម្ពុជាប្រឈមមុខនឹងការប្រល័យពូជសាសន៍។ របបដ៏ឃោឃៅនេះបានធ្វើឱ្យប្រទេសកម្ពុជាគ្មានសេរីភាពក្នុងការធ្វើដំណើរ គ្មានសេរីភាពក្នុងការជួបប្រជុំ គ្មានសេរីភាពក្នុងការបញ្ចេញមតិ គ្មានសេរីភាពខាងជំនឿសាសនា គ្មានសេរីភាពក្នុងការអប់រំ គ្មានសេរីភាពក្នុងអាពាហ៍ពិពាហ៍ គ្មានមន្ទីរពេទ្យ គ្មានពាណិជ្ជកម្ម និងគ្មានវត្តអារាម ។ល។

ដោយទទួលបានការជួយគាំទ្រពីពួកប្រតិកិរិយាបរទេស ពួក ប៉ុល ពត បានវាយបំបែកបំ​បាក់ចំណងមិត្តភាព និងទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ ប៉ុនប៉ងមូលបង្កាច់វៀតណាម ញុះញង់គំនិតជាតិនិយមចង្អៀតចង្អល់ ញុះញង់ឱ្យមានការត្រួតពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាមទារឱ្យមានការរៀបចំឡើងវិញនូវខ្សែបណ្តោយព្រំដែនកម្ពុជា - វៀតណាម ហើយចាត់ទុកវៀតណាមជាសត្រូវលេខ១ដោយគ្មានហេតុផល ធ្វើការរំលោភបំពានលើតំបន់ព្រំដែនវៀតណាម និងសម្លាប់ជនស៊ីវិល។ នៅឆ្នាំ១៩៧៥ នៅពេលដែលប្រទេសវៀតណាមទើបតែឯករាជ្យប្រទេសជាតិ ប៉ុល ពត បានបញ្ជាឲ្យកងទ័ពឈ្លានពានកោះ និងតំបន់ព្រំដែននានានៅភាគនិរតីនៃប្រទេសវៀតណាម។ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ១០៧៥  ពួក ប៉ុល ពត បានវាយដណ្តើមយកកោះ Phu Quoc ។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧៥ ពួកគេបន្តវាយដណ្តើមយកកោះ Tho Chu ចាប់ខ្លួន និងសម្លាប់ជនស៊ីវិលជាង ៥០០ នាក់។ ឯនៅលើដីគោក ពួកគេបានរករឿងកងទ័ពការពារព្រំដែនវៀតណាម ញុះញង់ប្រជាជនផ្លាស់ប្តូរទីតាំងបង្គោលព្រំដែននៅតាមខេត្ត Tay Ninh ខេត្ត Kon Tum និងខេត្ត Dak Lak ។ នៅខែតុលា ឆ្នាំ ១៩៧៥ ពួកគេបានទន្ទ្រានចូលតំបន់ Pa Cham (Lo Co) និងទន្រ្ទានដីនៅតំបន់ Moc Bai, Khuoc, Vat Sa, Ta Not, Ta Bat របស់វៀតណាម។ នៅចុងឆ្នាំ១៩៧៥ ដើមឆ្នាំ១៩៧៦ កងទ័ព ប៉ុល ពត បានទន្រ្ទានចូលទឹកដីវៀតណាម ដែលមានកន្លែងខ្លះ ពួក​គេ​បានទន្រ្ទានចូលទឹកដីវៀតណាមជាង ១០ គីឡូម៉ែត្រ ដូចជានៅតំបន់ទន្លេ Sa Thay (Gia Lai, Kon Tum) ។

នៅខែមករា ឆ្នាំ១៩៧៦ មហាសន្និបាតលើកទី៤ នៃបក្សកុម្មុយនិស្តកម្ពុជា (ដោយ ប៉ុល ពត ជាលេខាធិការ) បានកំណត់ថា៖ «សោដនាដកម្មដែលគួរឱ្យព្រួយបារម្ភបំផុតគឺវៀតណាម ... "។ ក្នុងអំឡុងពេលនេះ ដោយមានជំនួយពីខាងក្រៅ ប៉ុល ពត បានជម្រុញខ្លាំងសកម្មភាពយោធាដើម្បីវាយបំផ្លាញវៀតណាមនៅតាមព្រំដែនភាគនិរតី។ នៅចុងខែកុម្ភៈ ដើមខែមីនា ឆ្នាំ១៩៧៦ កងទ័ព ប៉ុល ពត បានរករឿងនៅប៉ុស្តិ៍ការពារព្រំដែនលេខ៧ និងលេខ៨ នៅ Bu Prang (Dak Lak) ។ នៅចុងឆ្នាំ១៩៧៦ ពួកគេបានបង្កើនសកម្មភាពបង្កហេតុ និងរំលោភបំពានលើតំបន់ព្រំដែនភាគនិរតីនៃប្រទេសវៀតណាម។ នៅលើភូមិសាស្ត្រនៃយោធភូមិភាគទី៧  ពួកគេបានបង្កហេតុចំនួន ២៨០ ករណី និងរំលោភបំពានលើទីកន្លែងចំនួន២០ នៅតាមតំបន់ព្រំដែនវៀតណាម។ នៅក្នុងភូមិសាស្ត្រនៃយោធភូមិភាគទី៥  និងយោធភូមិភាគទី៩ ការទន្ទ្រានចូលទឹកដីវៀតណាមកាន់តែកើនឡើងយ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនឹងការឈ្លានពាន ពួក ប៉ុល ពត បានបង្កើនការផ្សព្វផ្សាយ បង្ខូចរូបភាពរបស់វៀតណាម និងញុះញង់ការប្រឆាំងវៀតណាម ដែលចាត់ទុកវៀតណាមជា "សត្រូវដ៏យូរអង្វែង" និង "សត្រូវលេខ១" ។ ដោយយកលេះលាងសម្អាតផ្ទៃក្នុង ពួកគេបានធ្វើបែងចែកចំណាត់ថ្នាក់ប្រជាជន និងអនុវត្តការបោសសម្អាតផ្ទៃក្នុង ដែលផ្តោតលើកម្មាភិបាលដែលបានបណ្តុះបណ្តាលនៅវៀតណាម។

leftcenterrightdel
បងស្រី Duong Thi Nien (ខេត្ត Tay Ninh វៀតណាម) ឈឺចាប់ណាស់ ដោយឃើញផ្ទះ និងទ្រព្វសម្បត្តិត្រូវពួកខ្មែរក្រហមដុតបំផ្លាញចោល (រូប​ថត៖ vnanet.vn)

រួមជាមួយការបង្កហេតុ និងការឈ្លានពានយ៉ាងឃោឃៅនៅតាមព្រំដែនភាគនិរតីវៀតណាម ក្នុងរយៈពេលពីរឆ្នាំ (ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៧) ប៉ុល ពត បានរៀបចំសង្រ្គាមយ៉ាងមមាញឹក។ ពួកគេបានបែងចែកអង្គភាពរដ្ឋបាល រៀបចំរច្ចនាសម្ព័ន្ធអាជ្ញាធរឃុំ ស្រុក ខេត្ត តាមបែបយោធា ដើម្បីកម្ចាត់អ្នកដែលប្រឆាំង និងញុះញង់ការប្រឆាំងវៀតណាម ព្រមទាំងកសាងកងកម្លាំង ដោយអភិវឌ្ឍកងកំលាំងទ័ពស្រួច ពីកងពលធំចំនួន ៧ កង នៅពេលទើបតែបានរំដោះ ទៅជា ១២ កង និងកងកំលាំងមូលដ្ឋានរាប់ម៉ឺននាក់ទៀត ដែលក្នុងនោះ បានចាត់បញ្ជូនកងទ័ព និងគ្រឿងសំភារៈចំនួន ៤១% ទៅកាន់តំបន់ព្រំដែនជាប់នឹងវៀតណាម។ នៅខែមីនា និងមេសា ឆ្នាំ១៩៧៧ កងទ័ព ប៉ុល ពត បានបើកសមយុទ្ធធ្វើដំណើរទ័ពនៅតាមបណ្តោយព្រំដែនជាប់នឹងប្រទេសវៀតណាម ដោយយកលេះថា "ការពារទប់ទល់តំបន់" និង "ធានាសន្តិសុខផ្ទៃក្នុង" ប៉ុន្តែការពិត គឺជាការបញ្ជូនកងទ័ពទៅកាន់តំបន់ព្រំដែន។ ប៉ុល ពត បានប្រកាសថា «ជម្លោះរវាងវៀតណាម និងកម្ពុជា គឺជាជម្លោះយុទ្ធសាស្ត្រ មិនអាចចុះសម្រុះសម្រួលបានឡើយ ហើយក៏មិនអាចដោះស្រាយដោយការចរចាទេ ដែលត្រូវប្រើវិធានការយោធាវិញ»។ នៅចុងខែមេសា ឆ្នាំ១៩៧៧ ប៉ុល ពត បានបញ្ជូនកងពលធំចំនួន ៥ កង និងកាំភ្លើងធំ រថក្រោះរាប់រយគ្រឿងទៀតទៅកាន់តំបន់ព្រំដែនជាប់នឹងវៀតណាម អនុវត្តការឈ្លានពានដោយទ្រង់ទ្រាយធំលើតំបន់ព្រំដែនភាគនិរតីនៃប្រទេសវៀតណាម។

នៅរាត្រីថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៧ ឆ្លៀតពេលដែលកងទ័ព និងប្រជាជនវៀតណាមកំពុងប្រារព្ធខួបលើកទី២ នៃការរំដោះភាគខាងត្បូងវៀតណាម បង្រួបបង្រួមប្រទេសជាតិ ពួក ប៉ុល ពត បានបើកការវាយសម្រុកទៅលើតំបន់ព្រំដែនខេត្ត An Giang ចាប់ផ្ដើមសង្រ្គាមឈ្លានពានព្រំដែននិរតីវៀតណាម៕

បកប្រែដោយ Duy Hoan