អតីតវរសេនីយ៍ឯកកងទ័ពអាមេរិក លោក André Sauvageot បានអះអាងថា កងទ័ពប្រជាជនវៀតណាមបានជួយប្រជាជនកម្ពុជាផ្តួលរំលំខ្មែរក្រហម រួចផុតពីរបបប្រល័យពូជសាសន៍។ ផ្ទាល់ខ្លួនលោក និងនាយទាហានជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត របស់កងទ័ពអាមេរិក បានកោតសរសើរចំពោះយុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់កងទ័ពប្រជាជនវៀតណាម ដោយសារក្នុងរយៈពេលដ៏ខ្លី ចាប់ពីចុងឆ្នាំ១៩៧៨ ដល់ដើមឆ្នាំ១៩៧៩ កងទ័ពប្រជាជនវៀតណាម បានជួយប្រជាជនកម្ពុជារំដោះរាជធានីភ្នំពេញ។

leftcenterrightdel
មនោសញ្ចេតនារវាងប្រជាជនកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម (រូបថត៖ vnanet.vn)

យោងតាមលោក ការបញ្ជូនកងទ័ពវៀតណាមទៅកម្ពុជា មិនមែនជាគោលបំណងរបស់វៀតណាមទេ ប៉ុន្តែវៀតណាមមិនមានជម្រើសណាផ្សេងទៀតឡើយ។ វៀតណាមបានខំប្រឹងប្រែងអំពាវនាវខ្មែរក្រហម ឲ្យបញ្ឈប់សកម្មភាពឈ្លានពានតាមព្រំដែនដែលក្តាប់សម្លាប់ប្រជាជនជាច្រើន។ ប៉ុន្តែពួកខ្មែរក្រហមមិនត្រឹមតែច្រានចោលសុឆន្ទៈរបស់វៀតណាមនោះទេ ថែមទាំងបានបង្កើនសកម្មភាពបំផ្លិចបំផ្លាញទៀតផង។

ទន្ទឹមនឹងនោះ លោក Edwin Martini សាស្រ្តាចារ្យនៅសកលវិទ្យាល័យ Western Michigan (អាមេរិក) បានឲ្យដឹងថា មានប្រវត្តិវិទូខាងលិចជាច្រើននាក់បានព្រមថា ការដែលវៀតណាមសម្រេចចិត្តបញ្ជូនកងទ័ពទៅកម្ពុជា គឺជាកត្តាគន្លឹសក្នុងការផ្តួលរំលំខ្មែរក្រហម និងទប់ស្កាត់គ្រោះមហន្តរាយប្រល័យពូជសាសន៍។ លោកក៏បានអះអាងថា ការសម្រេចចិត្តនេះគឺសំដៅប្រឆាំងនឹងបណ្តាសកម្មភាពរបស់ខ្មែរក្រហមដែលរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម។

leftcenterrightdel
ប្រជាជននៅរាជធានីភ្នំពេញជូនដំណើរកងទ័ពស្ម័គ្រចិត្តវៀតណាមវិលត្រឡប់មកប្រទេសវិញ (រូបថត៖ vnanet.vn)

ក្រោយពីផ្តួលរំលំរបបប្រល័យពូជសាសន៍ វៀតណាមបន្តជួយស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ និងជួយប្រជាជនកម្ពុជាវិលទៅរកជីវភាពធម្មតាឡើងវិញ។ ក្នុងសៀវភៅដែលមានចំណងជើងថា “ត្រីកោណ ចិន - វៀតណាម - កម្ពុជា” ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ ១៩៨១ អ្នកកាសែតអូស្ត្រលី លោក Wilfred Burchett បានឲ្យដឹងថា បណ្តាទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិដែលលោកបានជួប សុទ្ធតែវាយតម្លៃថា វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់រានមានជីវិតឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា។

តាមរយៈដំណើរការប្រកៀកស្មាក្នុងការប្រយុទ្ធនិងការកសាង ដោយមានការលំបាកឥតគុណនា និងការបូជាជីវិតរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម កងកម្លាំងបដិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធកម្ពុជា កាន់តែអភិវឌ្ឍន៍ និងមានសមត្ថភាពការពារប្រទេសជាតិ ពីថ្ងៃមួយទៅថ្ងៃមួយ។ អនុវត្តតាមការព្រមព្រៀងរវាងវៀតណាមនិងកម្ពុជានៅឆ្នាំ ១៩៨៩ វៀតណាមបានដកកងទ័ពស្ម័គ្រចិត្តវិលត្រឡប់មកប្រទេសវិញ ក្រោយពីបំពេញកាត្វកិច្ចអន្តរជាតិដ៏ធំធេងរបស់ខ្លួន។ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៨៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានវិលត្រឡប់មកប្រទេសវិញ។ កាសែតប្រជាជនរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា បានសរសេរថា “ក្នុងបណ្តាឆ្នាំគួរអាណោចអធម្មបំផុតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទោះបីជានៅលើពិភពលោក មានប្រទេសខ្លាំងជាច្រើន ប៉ុន្តែមានតែប្រទេសជិតខាងក្រីក្រមួយគត់ គឺប្រទេសវៀតណាម បានមកជួយសង្គ្រោះប្រទេសយើងប៉ុណ្ណោះ”៕

បកប្រែដោយ Huyen Trang