គ្រូបង្រៀន Nguyen Duy Tien បានបង្រៀនខ្ញុំអំពីបទពិសោធន៍នៃការនិពន្ធបទចម្រៀង។ រីឯគ្រូ Le Doa បានជួយខ្ញុំអោយយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនៃតន្រ្តី ប្រភេទតន្ត្រីនិងឧបករណ៍តន្រ្តី។ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៨៩ នៅពេលដល់ម៉ោងសម្រាក គ្រូ Duy Tien បានប្រាប់ខ្ញុំថា ប្អូនបានធ្វើការនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំហើយ ប្អូននិពន្ធបទចម្រៀងមួយអំពីកម្ពុជាទៅ ក្នុងនាមជាមនុស្សម្នាក់ចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុប្រទេស (ពីខែឧសភា ឆ្នាំ១៩៧៥ ដល់ខែធ្នូ ឆ្នាំ១៩៧៨) ខ្ញុំបានឃើញពីអំពើដ៏ថ្លៃថ្លារបស់កងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយកងទ័ពនិងប្រជាជនកម្ពុជា ព្រមទាំងការចូលរួមរាំរបាំនិងច្រៀងរវាងប្រជាជននៃប្រទេសទាំងពីរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរតែងតែផ្ដិតជាប់ក្នុងបេះដូងខ្ញុំ។

leftcenterrightdel
អ្នកនិពន្ធ (ឈរនៅក្រៅខាងឆ្វេង) រួមជាមួយកម្មាភិបាល យុទ្ធជននៃក្រុមសិល្បៈ កងពលធំលេខ ៤ តំបន់យោធាទី ៩ ក្នុងឆ្នាំ១៩៨០

 

ខ្ញុំបានយល់ព្រមជាមួយគ្រូ Duy Tien ប៉ុន្តែខ្ញុំបារម្ភខ្លាំងណាស់ មិនដឹងថានិពន្ធដូចម្ដេចទេ។ ខ្ញុំដេកនិងរំលឹកឡើងវិញនូវគ្រានៅអង្គភាពនិងអនុស្សាវរីយ៍ជាមួយប្រជាជនកម្ពុជា។ នៅពេលនោះ ឃ្លាវៀតណាមកម្ពុជាមិត្ដភាព សាមគ្គី ស្អិតល្មួត ស្មោះត្រង់ សន្ដិភាព សេរីភាព....រវាងប្រជាជននៃប្រទេសទាំងពីរនៅតែផ្ដិតជាប់ក្នុងបេះដូងខ្ញុំ ហើយខ្ញុំក្រោកពីដំណេកជាភ្លាមៗ ក្នុងរយៈពេលជិត ៣ ម៉ោងខ្ញុំបាននិពន្ធបទចម្រៀងរួចមក។

ឈានចូលសប្ដាហ៍ថ្មី មុនពេលចូលរៀន ខ្ញុំបានប្រគល់បទចម្រៀងជូនដល់គ្រូ Duy Tien ហើយគ្រូប្រាប់ថា "ប្អូននិពន្ធបានល្អណាស់​បទចំរៀងនេះនឹងសម្តែងក្នុងពិធីរាយការណ៍បូកសរុបលទ្ធផលសិក្សា។

នៅថ្ងៃទី ១០ មករា ឆ្នាំ១៩៩០ ការសំដែងក្នុងពិធីរាយការណ៍បូកសរុបលទ្ធផលសិក្សាបានទទួលការជួយឧបត្ថម្ភពីតារាចម្រៀង Kim Thang នៃក្រុមសិល្បៈនៃយោធភូមិភាគទី៩។ ក្នុងអត្ថបទទាំង ៤ ដែលខ្ញុំនិពន្ធនោះ​ មានអត្ថបទ “វៀតណាមកម្ពុជាសាមគ្គី” ត្រូវបានទស្សនិកជនគាំទ្រយ៉ាងខ្លាំង ដែលរួមចំណែកក្នុងសាមគ្គីភាព មិត្ដភាព និងស្អិតល្មួតរវាងប្រជាជននៃប្រទេសទាំងពីរ​វៀតណាម- កម្ពុជា៕

បកប្រែដោយ Pham Diep