leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ m.tapchiqptd.vn)

ពិធីនេះមានការចូលរួមពីនាយទាហាន យោធិន កម្មាភិបាលនៃអគ្គស្នងការនយោបាយជាង ២០០ នាក់។ ការឃោសនានេះក្នុងបំណងជួយកម្មាភិបាល នាយទាហាន យោធិនយល់ដឹងថែមទៀតអំពីសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម និងរួមជាមួយប្រជាជនកម្ពុជាឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ព្រមទាំងលើកតម្កើងគុណូបការៈរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងបុព្វហេតុការពារមាតុភូមិ។ ទន្ទឹមនឹងនេះ ពង្រីកសេចក្តីស្នេហាជាតិ ការប្ដេជ្ញាការពារអធិបតេយ្យភាពនៃប្រទេសជាតិ និងអប់រំឲ្យកម្មាភិបាល យុទ្ធជន ជាពិសេសគឺជំនាន់ក្រោយយល់ដឹងថែមទៀតអំពីចំណងយុទ្ធសាមគ្គីភាព ការជួយគ្នាទៅវិញទៅមករវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

បកប្រែដោយ Thuy Anh