នៅខេត្តកំពង់ចាម បន្ទាប់ពីទៅអុជធូបនៅវិមានជ័យជម្នះ តំណាងទាំងឡាយបានរំលឹកឡើងវិញនូវជំនួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនិយាយរួម និងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh និយាយដោយឡែកជូនចំពោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងការជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំបានសហការជួយគ្នាទៅវិញទៅមកក្នុងការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ពង្រីកប្រពៃណីសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ក្រុមបេសកកម្មទៅអុជធូបនៅវិមានជ័យជម្នះ

ក្នុងឱកាសនេះ ក្រុមបេសកកម្មបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានពិនិត្យជម្ងឺ ចែកថ្នាំឥតគិតថ្លៃឲ្យប្រជាជនកម្ពុជាជាង ១០០ នាក់ និងរៀបចំបូកសរុបជាបឋមកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំនៅឆ្នាំ២០១៨ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០១៩៕

បកប្រែដោយ Thuy Anh