ក្នុងជំនួប ថ្នាក់ដឹកនាំយោធភូមិភាគទី៩ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩ បានបំពេញល្អភារកិច្ចដែលបានប្រគល់ដោយក្រសួងការពារប្រទេសវៀតណាម រួមចំណែកក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជនកម្ពុជា។

leftcenterrightdel
ការសម្ដែងមួយក្នុងកម្មវិធី 

ជ័យជំនះនេះបានសម្ដែងឡើងនូវជំនួយរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមដែលជួយដល់ប្រជាជនកម្ពុជា។ ជ័យជំនះនេះក៏ជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាឡើងដំណាក់កាលថ្មីមួយ ដំណាក់កាលនៃការស្ដារឡើងវិញ និងពូនជ្រំសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ តាមគោលការណ៍សន្តិភាព គោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក។

សមាជិក សមាជិកាដែលចូលរួមបានរំពឹងថា កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ នឹងពង្រីកតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការរក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់មាតុភូមិនៅតំបន់ភាគខាងនិរតី រួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕

បកប្រែដោយ Thuy Anh