leftcenterrightdel
សៀវភៅអំពី “ជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតី” (រូបថត៖ thuvienquandoi.vn)

ដោយមានសៀវភៅជិត ១០០  ក្បាល ពិព័រណ៌បានជួយមិត្តអ្នកអានស្វែងយល់ថែមទៀតអំពីសង្រ្គាមការពារមាតុភូមិនៅព្រំដែនភាគនិរតី ចំណងយុទ្ធសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ជំនួយ និងពលីកម្មយ៉ាងក្លាហានរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដើម្បីឯករាជ្យជាតិ សេរីភាព ជោគវាសនារួម និងចំណងមិត្តភាព សាមគ្គីភាពរបស់ប្រជាជាតិទាំងពីរវៀតណាម - កម្ពុជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក។ សៀវភៅទាំងនេះត្រូវបានតាំងបង្ហាញនៅបណ្ណាល័យកងទ័ពប្រជាជនវៀតណាម នៅផ្ទះលេខ៨៣ ផ្លូវ Ly Nam De ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ដល់ថ្ងៃ៣០ ខែមករា ឆ្នាំ២០១៩៕

បកប្រែដោយ Thuy Anh