អញ្ជើញចូលរួមកម្មវិធីមានវត្តមានរបស់លោកឧត្តមសេនីយ៍ឯក  Phan Van Giang ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
ការសម្ដែងមួយក្នុងកម្មវិធី

កម្មវិធីបានបង្ហាញនូវរូបភាពពីកម្ពុជាដែលពីប្រទេសស្អាតមួយដោយមានវប្បធម៌អង្គរក្លាយជាប្រទេសនៅសល់តែគំនរផេះផង់។ រយៈពេលជាង ១០ ឆ្នាំ រួមសុខរួមទុក្ខ កងទ័ពស្ម័គ្រចិត្តវៀតណាមបានប្រកៀកស្មាជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជាបានសង្រ្គោះកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ។ កងទ័ពលោកអ៊ំហូត្រូវបានប្រជាជនកម្ពុជាហៅថា “កងទ័ពព្រះពុទ្ធ”។

leftcenterrightdel
ជំនួបសំណេះសំណាលក្នុងកម្មវិធី

ចំណុចលេចធ្លោរបស់កម្មវិធីគឺជំនួបសំណេះសំណាលជាមួយសាក្សីនៃប្រវត្តិសាស្រ្តតាមរយៈរឿងនិទាននានា។ ទោះជាសម័យសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម រួមជាមួយកងទ័ព និងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍បានកន្លងផុតទៅហើយក៏ដោយ ក៏ប៉ុន្តែរូបភាពនៃ“កងទ័ពព្រះពុទ្ធ” នៅបានបន្សល់ទុកមកជានិច្ចកាលក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា។ នេះគឺជាមូលដ្ឋានសម្រាប់ការពូនជ្រំ និងការអភិវឌ្ឍថែមទៀតនូវទំនាក់ទំនង“អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” រវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh