leftcenterrightdel
អតីតយុទ្ធជនខេត្ត Tay Ninh និងអតីតយុទ្ធជនខេត្តត្បូងឃ្មុំថតរូបជាអនុស្សាវរីយ៍ (រូប​ថត៖ baoquankhu7.vn)

នៅឯប្រទេសកម្ពុជា គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំ​ណាក់​តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះ អតីតយុទ្ធជនខេត្ត Tay Ninh និងអតីតយុទ្ធជនខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានជួបជុំផ្លាស់ប្តូរ និងរំលឹកឡើងវិញនូវប្រពៃណីដ៏អង់អាចក្លាហាន កាលពីសម័យដែលប្រកៀកស្មាគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ដណ្តើមយកសន្តិភាពសម្រាប់សព្វថ្ងៃនេះ។

នេះគឺជាឱកាសដើម្បីលើកកម្ពស់ការផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជន និងប្រជាជនឱ្យយល់កាន់តែច្បាស់អំពីជ័យជំនះនៃសង្រ្គាមការពារព្រំដែនភាគនិរតីនៃប្រទេសវៀតណាម និងរួមជាមួយកងទ័ពកម្ពុជាទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត អៀង សារី និងបញ្ជាក់ពីភាពរឹងមាំនិងយូរអង្វែងនៃប្រពៃណី ស្មារតីសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនវៀតណាមនិងកម្ពុជា។ នេះក៏ជាឱកាសដើម្បីរំលឹកគុណូបការៈដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងបុព្វហេតុការពារមាតុភូមិ ដ៏ដូចជាការជួយឧមត្ថម្ភដ៏បរិសុទ្ធចំពោះប្រជាជនកម្ពុជា ព្រមទាំងជាការប្រឆាំងនឹងព័ត៌មានមិនត្រឹមត្រូវ និងទស្សនៈខុសឆ្គង ដែលបំប្លែងប្រវត្តិសាស្រ្ត បដិសេដការលះបង់ និងជំនួយដ៏ធំធេង និងស្មោះត្រង់របស់ប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជាផងដែរ៕

បកប្រែដោយ Duy Hoan