អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ លោកអតីតអគ្គលេខាបក្ស Le Kha Phieu លោក Vu Mao ប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា មេទ័ពធំ នាយទាហាន យោធិនអាជីព អតីតអ្នកជំនាញការ និងអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលធ្លាប់បំពេញភារកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា។

leftcenterrightdel
លោកអតីតអគ្គលេខាបក្ស Le Kha Phieu ថតរូបជាមួយតំណាងទាំងឡាយដែលចូលរួមពិធី

ក្នុងជំនួប លោកអតីតអគ្គលេខាបក្ស Le Kha Phieu បានចែករំលែករឿង និងអនុស្សាវរីយ៍របស់ខ្លួនដើម្បីធ្វើឲ្យច្បាស់ថែមទៀតនូវឧបាយកលរបស់របបប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មរបស់ពួកគេចំពោះប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ព្រមទាំងមានបំណងចង់សមាគមមិត្តភាពវៀតណាម-កម្ពុជានឹងបន្តអភិវឌ្ឍន៍ រួមចំណែកពូនជ្រំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។

នាថ្ងៃទី៧ មករា ថ្នាក់ដឹកនាំខេត្ត Dong Nai វៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី៤០ ទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម រួមជាមួយកងទ័ព និងប្រជាជនកម្ពុជាទទួលបានជ័យជំនះលើរបបប្រល័យពូជសាសន៍។ មានប្រសាសន៍ក្នុងពិធី លោកអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ អ៊ឹម ហេន បានឲ្យដឹងថា ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ បានបិទសម័យកាលដ៏ខ្មៅងងឹតរបស់កម្ពុជា បើកចេញនូវសករាជថ្មីមួយពោរពេញទៅដោយជំនឿ និងក្តីសង្ឃឹម។ ប្រជាជនកម្ពុជាចងចាំជានិច្ចកាលនូវគុណូបការៈរបស់អ្នកជំនាញការ កម្មាភិបាល និងយុទ្ធជននៃកងស្ម័គ្រចិត្តវៀតណាមនិយាយរួម និងខេត្ត Dong Nai និយាយដោយឡែកដែលជួយប្រជាជន និងប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោក អ៊ឹម ហេន បានសម្ដែងនូវការដឹងគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលជួយកម្ពុជា នៅរយៈពេលកន្លងមក។

ក្នុងឱកាសនេះដែរ ក្រុមកម្មាភិបាលឃោសនាអប់រំ សារព័ត៌មាន បោះពុម្ភផ្សាយ សិល្បករទីក្រុងហូជីមិញបានមកអុជធូប ជូនផ្កានៅមណ្ឌលឧទ្ទិសដល់វិញ្ញាណក្ខន្ធយុវជនស្ម័គ្រចិត្តពលី និងបូជនីយដ្ឋានយុទ្ធជនពលី Tan Bien ខេត្ត Tay Ninh វៀតណាម  និងរំលឹកឡើងវិញនូវយុទ្ធជ័យរបស់កម្មាភិបាល យុទ្ធជន និងយុវជនស្ម័គ្រចិត្តដែលបានពលីជីវិតដើម្បីបុព្វហេតុការពារមាតុភូមិ៕

បកប្រែដោយ Thanh Cong