នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Huynh Van Ngon បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់គណៈកម្មការជំនាញខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃយោធភូមិភាគី បំពេញភារកិច្ចដោយជោគជ័យ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ដោយមានទំនាក់ទំនងភាពជាអ្នកជិតខាង មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង គណៈកម្មាធិការដឹកនាំកងពលលេខ៥១៥ នៃយោធភូមិភាគីទី៩ សង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រីកលទ្ធផលដែលសម្រេចបាន និងសហប្រតិបត្តិការដើម្បីបំពេញភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្ដន៍កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ប្រកបដោយប្រសិទ្ធភាព។

យោងតាមផែនការ ក្រុម K៩០ (នាយកដ្ឋាននយោបាយ នៃយោធភូមិភាគីទី៩) នឹងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦៕

បកប្រែដោយ Thanh Cong