លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អនុប្រធានគណៈកម្មាធិការដឹកនាំជាតិលេខ ៥១៥ បានចូលរួម និងផ្តល់អនុសាសន៍ដឹកនាំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ថ្លែងមតិក្នុងពិធី

នៅរដូវប្រាំងឆ្នាំ ២០២២-២០២៣ ក្រុម K73 បានបំពេញការងារយ៉ាងល្អ។ អង្គភាពបានរុករកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១២២ អដ្ឋិធាតុ នៅខេត្តស្វាយរៀង បាត់ដំបង ប៉ៃលិន (កម្ពុជា) ហើយបានធ្វើមាតុភូមិនិវត្ដន៍ទៅកាន់ប្រទេសវៀតណាមវិញ។ នៅដំណើរលើកទី ១ ដំណាក់កាលទី២៣ (រដូវប្រាំងឆ្នាំ ២០២៣-២០២៤) គណៈកម្មាធិការដឹកនាំលេខ ៥១៥ នៃខេត្ត Long An បានចាត់បញ្ជូនកម្មាភិបាល និងយុទ្ធជននៃក្រុម K73 ចំនួន ៥០ នាក់ ទៅបំពេញភារកិច្ចនៅកម្ពុជា។ អង្គភាពបានធ្វើយ៉ាងល្អក្នុងការត្រៀមរៀបចំ និងអនុវត្តការងារតាមផែនការ។

ថ្លែងមតិក្នុងពិធីចេញដំណើរ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានកត់ស្គាល់ និងកោតសរសើរចំពោះលទ្ធផលនៃការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលក្រុម K73 សម្រេចបាន និងការដឹកនាំរបស់គណៈកម្មាធិការដឹកនាំលេខ ៥១៥ យោធភូមិភាគទី៧ និងគណៈកម្មាធិការដឹកនាំលេខ ៥១៥ នៃខេត្ដ Long An នាពេលកន្លងមក។ 

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធីចេញដំណើរ 

លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានសង្កត់ធ្ងន់ថា៖ ភារកិច្ចរុករកនិងប្រមូលអដ្ឋិធាតុនៅមានរយៈពេលយូរ ហើយប្រឈមមុខនឹងការលំបាកជាច្រើន។ ដើម្បីបញ្ចប់ដោយជោគជ័យនូវផែនការសម្រាប់រដូវប្រាំងឆ្នាំ ២០២៣-២០២៤  អង្គភាពនិងមូលដ្ឋាននានាត្រូវបន្តអនុវត្តដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ត និងសេចក្តីណែនាំស្តីពីការរុករកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ខិតខំជំនះរាល់ការលំបាកក្នុងដំណើរការបំពេញភារកិច្ច។ កម្មាភិបាលនិងយុទ្ធជនត្រូវគោរពច្បាប់រដ្ឋ វិន័យកងទ័ព និងបទប្បញ្ញត្ដិនៅមូលដ្ឋាននៃប្រទេសសាមី អនុវត្តបានល្អនូវកិច្ចការបរទេស ការទូតការពារជាតិ ការទូតប្រជាជន និងចលនាមហាជន។ ព្រមទាំងយកចិត្ដទុកដាក់ដល់ជីវភាពរស់នៅទាំងសម្ភារៈនិងស្មារតី  របបគោលនយោបាយសម្រាប់កម្មាភិបាលនិងយុទ្ធជនទៅបំពេញភារកិច្ច។ ទន្ទឹមនឹងនោះ សហការយ៉ាងជិតស្និទ្ធ ចាប់យកព័ត៌មានរុករកអដ្ឋិធាតុយុទ្ធជនពលីប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពជាដាច់ខាត។ បន្ទាប់ពីពិធីចេញដំណើរបញ្ចប់ ប្រតិភូទាំងឡាយបានជូនដំណើរកម្មាភិបាល និងយុទ្ធជននៃក្រុម K73 ទៅបំពេញភារកិច្ច៕

បកប្រែដោយ Pham Diep