អដ្ឋិធាតុទាំងពីរដែលភាគីវៀតណាមប្រគល់ឱ្យសហរដ្ឋអាមេរិកលើកនេះ គឺជាលទ្ធផលនៃការស្វែងរករួមគ្នាលើកទី១៤៦ និងទី១៤៧ (ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២២) ហើយត្រូវបានត្រួតពិនិត្យដោយអ្នកជំនាញកោសល្យវិច្ច័យវៀតណាម  និងសហរដ្ឋអាមេរិកនៅទីក្រុង Da Nang ដែលបញ្ជាក់ថា អដ្ឋិធាតុទាំងពីរទាក់ទិននឹងទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងពេលសង្រ្គាមនៅវៀតណាម និងត្រូវបានបញ្ជូនទៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកដើម្បីផ្ទៀងផ្ទាត់បន្ថែមទៀត។

leftcenterrightdel
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានសហរដ្ឋអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមវៀតណាមនៅព្រលានយន្តហោះ Da Nang (រូបថត៖ vnanet.vn)

ការស្វែងរកអដ្ឋិធាតុទាហានសហរដ្ឋអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម គឺជាសកម្មភាពមនុស្សធម៌រវាងរដ្ឋាភិបាល​វៀតណាម និងសហរដ្ឋអាមេរិក។ នេះជាការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុលើកទី ១៥៨ ចាប់តាំងពីឆ្នាំ ១៩៧៣ មក៕

បកប្រែដោយ Huyen Trang