leftcenterrightdel
រូប​ថតឧទាហរណ៍

យោងតាមឯកសារបញ្ជីឈ្មោះអដ្ឋិធាតុដែលបានពលីជីវិតនៅតាមមូលដ្ឋាន និងបញ្ជីឈ្មោះអធ្ឋិធាតុដែលមានកន្លែងបញ្ចុះសពដំបូង ដែលផ្តល់ដោយអង្គភាព និងអាជ្ញាធរមូលដ្ឋាន គណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្ត Gia Lai បានបញ្ជាឲ្យបញ្ជាការដ្ឋានយោធាខេត្តឲ្យសហការយ៉ាងជិតស្និទ្ធជាមួយសមាគមអតីតយុទ្ធជន អង្គការ និង​បុគ្គលនានាដើម្បីស៊ើបអង្កេត ផ្ទៀងផ្ទាត់ទៅនឹងស្ថានភាព​ជាក់ស្តែង ទីតាំងយុទ្ធជនដែលពលីជីវិត និងទីកន្លែងបញ្ចុះសពដំបូង ដើម្បី​​កំណត់ និង​សន្និដ្ឋានថាភូមិសាស្រ្តនោះត្រូវបានស្វែងរក មិនត្រូវបានស្វែងរក ឬស្វែងរកហើយប៉ុន្តែមិនមានលទ្ធផលនោះទេ។ រហូតមកដល់ពេលនេះ ១០០% នៃមូលដ្ឋានបានរៀបចំកិច្ចប្រជុំសន្និដ្ឋានភូមិសាស្ត្រ។ ចាប់ពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ តាមរយៈការទទួលព័ត៌មាន ការពិនិត្យភូមិសាស្រ្ត និងបញ្ជីឈ្មោះយុទ្ធជនពលី ក្រុម K ៥៥ នៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៦១ អដ្ឋិធាតុ ក្នុងនោះចំនួន ៣១៨ អដ្ឋិធាតុ ដែលរកឃើញ នៅតាមភូមិសាស្រ្តនានាក្នុងប្រទេស និង​ ១៤៣ អដ្ឋិធាតុ​ត្រូវ​បាន​រកឃើញ​នៅតាមខេត្តចំនួន ៣ នៃប្រទេសកម្ពុជា៕

បកប្រែដោយ Duy Hoan