ទាំងនេះគឺជាប្រសាសន៍របស់លោកប្រធានហូជីមិញ ដែលត្រូវបានដកស្រង់នៅក្នុងសារលិខិតដែលផ្ញើជូនសមមិត្ត Nguyen Huu Tho ជាប្រធានរណសិរ្សជាតិរំដោះភាគខាងត្បូងវៀតណាម រួមនិងជនរួមជាតិ យុទ្ធជន និងកម្មាភិបាលនៅភាគខាងត្បូងក្នុងឱកាសរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង ប្រកាសចេញនូវកម្មវិធីនយោបាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៦៧។ សារលិខិតនេះត្រូវបានបោះពុម្ពផ្សាយលើកាសែត Nhan Dan លេខ ៤៩០៣ ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៩៦៧។
អនុវត្តតាមការប្រៀនប្រដៅរបស់ អ៊ំ ហូ បក្សកុម្មុយនិស្តវៀតណាមបានប្រមូលផ្តុំ បង្រួបបង្រួម និងលើកកម្ពស់កម្លាំងដ៏អស្ចារ្យរបស់ប្រជាជាតិទាំងមូល ហើយទទួលបានជ័យជំនះយ៉ាងធំធេងមហិមាក្នុងបុព្វហេតុនៃការតស៊ូរំដោះ និងទទួលបានជ័យជំនះក្នុងសង្គ្រាមតស៊ូពីរលើកគឺប្រឆាំងបារាំង និងប្រឆាំងអាមេរិក នាំមកការរំដោះបានទាំងស្រុងភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាការអនុវត្តដំណើរការផ្លាស់ប្តូរថ្មីប្រទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ធ្វើឱ្យប្រទេសរបស់យើងឱ្យមានការអភិវឌ្ឍយ៉ាងសំបូររុងរឿង និងខ្លាំងក្លាដើម្បីអាចប្រៀបធៀបជាមួយមហាអំណាចពិភពលោក។
ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ននៅពេលដែលប្រទេសកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩ ជាងពេលណាទាំងអស់យើងត្រូវតែលើកកម្ពស់កម្លាំងនៃផែនមហាសាមគ្គីភាពរួបរួមជាតិ។ ប្រជាជាតិវៀតណាមទាំងមូលរួមកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹង “សត្រូវរួមដែលមើលមិនឃើញ” នេះនាំឱ្យប្រទេសយើងវិលត្រឡប់មករកភាពប្រក្រតីថ្មីក្នុងពេលឆាប់ៗនេះ។
សាមគ្គីភាពក៏ជាលក្ខណៈពិសេសនៃចរិតបដិវត្តន៍ និងប្រពៃណីដ៏ល្អរបស់កងទ័ពប្រជាជន វៀត ណាម ។ សាមគ្គីភាពឯកភាពបានក្លាយជាសម្បថមួយក្នុងចំណោមពាក្យសម្បថកិត្តិយសទាំង ១០ របស់យុទ្ធជនបដិវត្តន៍។ កម្មាភិបាល និងយុទ្ធជននៅក្នុងជួរកងទ័ពទាំងមូលតែងតែលើកកំពស់ស្មារតីនៃការកសាងផែនមហាសាមគ្គីភាព ឯកភាពទាំងអស់គ្នាស្រុះចិត្ត គំនិតតែមួយដើម្បីពង្រឹង និងពង្រីកកម្លាំង ប្រយុទ្ធរបស់កងទ័ពដើម្បីសម្រេចបាន “កិច្ចការភារកិច្ចទាំងអស់ ជំនះលើសត្រូវទាំងអស់”។
|
|
លោកប្រធានហូជីមិញបានថ្លែងសុន្ទរកថាបើកមហាសន្និបាតទូទាំងប្រទេសលើកទី ៣ របស់បក្សពលកម្ម នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៦០ |
ដើរតាមដានជើង អ៊ំ ហូ
នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩១៩ លោក Nguyen Tat Thanh ត្រូវបានអញ្ជើញទៅដល់ទីភ្នាក់ដោយរដ្ឋមន្រ្តីអាណានិគម Anbe Xaro ដើម្បីពិនិត្យមើលផ្ទាល់អំពីប្រវត្តិរូបរបស់អ្នកដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជា Nguyen Ai Quoc ដែលបានលេចមុខជាលើកដំបូងនៅក្នុងញត្តិ ៨ ចំណុច របស់ប្រជាជនអាណ្ណាម” ក្នុងនាមក្រុមអ្នកស្នេហាជាតិវៀតណាមនៅប្រទេសបារាំង។ ចាប់តាំងពីពេលនោះមក ឈ្មោះ Nguyen Ai Quoc ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតួអង្គ Nguyen Tat Thanh ដែលក្រោយមកជា ហូជីមិញ។
នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩៤៥ លោកប្រធានហូជីមិញ បានធ្វើសន្និសីទសារព័ត៌មានអំពីគោលនយោបាយការបរទេស និងនយោបាយផ្ទៃក្នុងរបស់រដ្ឋាភិបាលក្រោយពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ។ ទាក់ទងនឹងវិស័យការទូត លោកប្រធានហូជីមិញ បានបញ្ជាក់យ៉ាងច្បាស់អំពីគោលនយោបាយការបរទេសរបស់វៀតណាម។ ទាក់ទងនឹងនយោបាយផ្ទៃក្នុង លោកបានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យបណ្តោះអាសន្នត្រូវតែជាអ្នកបម្រើប្រជាជន ត្រូវតែធ្វើយ៉ាងណាដើម្បីឱ្យប្រជាជនវៀតណាមមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក និងប្រកួតប្រជែងបានអត្ថប្រយោជន៍ជាមួយពិភពលោក។
ស្នាមសម្គាល់របស់អ៊ំហូនៅលើកាសែតកងទ័ពប្រជាជន
នៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ១៩៦០ ទំព័រមុខនៃកាសែតកងទ័ពប្រជាជនបានបោះពុម្ពផ្សាយ “សុន្ទរកថារបស់សមមិត្តហូជីមិញក្នុងពិធីបើកមហាសន្និបាតទូទាំងប្រទេសលើកទី ៣ របស់បក្ស” ។
|
|
ទំព័រមុខនៃកាសែតកងទ័ពប្រជាជនបោះពុម្ពនៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ១៩៦០ |
សុន្ទរកថាមានខ្លឹមសារមួយផ្នែកដូចខាងក្រោម៖
“ជ័យជំនះទាំងអស់នោះមិនមែនជាគុណបំណាច់ដាច់ដោយឡែករបស់បក្សយើងទេ នោះគឺជាគុណបំណាច់រួមរបស់ជនរួមជាតិយើងទាំងអស់នៅក្នុងប្រទេស។ បដិវត្តន៍គឺជាបុព្វហេតុរបស់មហាជន មិនមែនជាបុព្វហេតុរបស់វីរបុរស បុគ្គលណាមួយឡើយ។ ភាពជោគជ័យរបស់បក្សយើងគឺស្ថិតនៅត្រង់ថា បក្សរបស់យើងបានរៀបចំ និងលើកកម្ពស់កម្លាំងបដិវត្តន៍ដោយគ្មានទីបញ្ចប់ របស់ប្រជាជនបានដឹកនាំប្រជាជនឱ្យតស៊ូក្រោមទង់ជ័យនៃលទ្ធិម៉ាក្សនិយម លេនីននិយម ...
ប្រជាជននៅលើពិភពលោកដែលមានការរួបរួមគ្នាយ៉ាងជិតស្និទ្ធ និងតស៊ូយ៉ាងសកម្មគឺពិតជាអាចទប់ស្កាត់សង្គ្រាមពិភពលោកបាន និងសម្រេចបាននូវសន្តិភាពយូរអង្វែង។ ការតស៊ូយ៉ាងប្តូរផ្តាច់របស់រាល់ជនជាតិដែលត្រូវគេជិះជាន់សង្កត់សង្កិនច្បាស់ជានឹងកម្ចាត់ផ្តួលរលំបានពួកចក្រពត្តិនិយម។ សង្គមនិយមនៅទីបំផុតនឹងដណ្តើមបានជ័យជំនះលើទូទាំងពិភពលោក។
នៅក្នុងការតស៊ូដ៏មហិមានោះ សាមគ្គីភាពរវាងកងកម្លាំងនៃបណ្តាប្រទេសសង្គមនិយម និងការរួបរួមគ្នារវាងគ្រប់គណបក្សកុម្មុយនិស្ត និងកម្មករនៃប្រទេសទាំងអស់មានសារៈសំខាន់បំផុត”។
នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ១៩៧០ ទំព័រមុខនៃកាសែតកងទ័ពប្រជាជនបានចេញផ្សាយការអំពាវនាវរបស់អ៊ំហូគឺ ៖ “ដើម្បីឯករាជ្យជាតិ ដើម្បីកាតព្វកិច្ចចំពោះប្រជាជាតិដែលកំពុងប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក កងទ័ពទាំងមូល និងប្រជាជនទាំងមូលរបស់យើងរួបរួមគ្នាចិត្តមួយថ្លើមតែមួយមិនខ្លាចការលះបង់ ការលំបាក ប្តេជ្ញាចិត្តតស៊ូដើម្បីទទួលបានជ័យជម្នះពេញលេញ” ។
បកប្រែដោយ Minh Trung