ឆ្លងកាត់ការសន្ទនាជាមួយអ្នកកាសែត លោក Tuan សុទ្ធតែបានប្រើពាក្យ “លោកតា Bay” នៅពេលនិយាយអំពីវីរៈបុរសដែលអ្នកបើកបរយន្តហោះម្នាក់ដែលគាត់គោរពតាំងពីជាក្មេងមួយរូប។

leftcenterrightdel
លោកឧត្តមសេនីយ៍ Vo Van Tuan ជូនផ្កាលោក Nguyen Van Bay

 

ច្បាមខ្សែក្រវ៉ាត់របស់សត្រូវដើម្បីវាយ

នៅដើមឆ្នាំ ១៩៦៧ បន្ទាប់ពីការប្រយុទ្ធតាមផ្លូវអាកាសជាច្រើននៅលើមេឃរបស់ប្រទេសជាតិ ប្តេជ្ញាចិត្ត ប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងក្លាជាមួយយន្តហោះប្រយុទ្ធទំនើបបំផុតរបស់អាមេរិក កងទ័ពអាកាស ក្មេងខ្ចីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានបើកទំព័រថ្មីមួយនៃការរីកចម្រើនគួរអោយកត់សំគាល់ដោយមានអ្នកបើកយន្តហោះ ៣ រូបដំបូងបង្អស់ទទួលបានកិត្តិនាមជាវីរជននៃកងកំលាំងប្រដាប់អាវុធប្រជាជន។ នោះគឺលោកវរសេនីយ៍ត្រី Tran Hanh អនុសេនីយ៍ឯក Lam Van Lich និងអនុសេនីយ៍ឯកបំរុង Nguyen Van Bay ...

“ ខ្ញុំបានគោរពលោកតា Bay តាំងពីខ្លួនមានអាយុតែ ១២ ឆ្នាំប៉ុណ្ណោះ ហើយបានចាប់ផ្តើមបណ្តុះគំនិតរបស់ខ្ញុំក្នុងការក្លាយជាអ្នកបើកយន្តហោះយោធា។ នៅពេលនោះខ្ញុំបានស្វែងយល់បន្ថែមរាល់ព័ត៌មានអំពីវីរៈបុរស Nguyen Van Bay តាមរយៈសារព័ត៌មានវិទ្យុតាំងពីឆ្នាំកំណើត ស្រុកកំណើតរហូតដល់ជ័យជំនះរបស់គាត់ថែមទៀត។ លោកតា Bay ត្រូវបានប្រគល់កិត្តិនាមជាវីរៈបុរសដោយមានស្នាដៃបាញ់ទំលាក់យន្តហោះអាមេរិកចំនួន ៤ គ្រឿង បន្ទាប់ពីនោះគាត់បានបន្តប្រយុទ្ធនិងបាញ់ទម្លាក់យន្ដហោះ ៣ គ្រឿងថែមទៀតផង។ ស្នាដៃនេះត្រូវបានទទួលស្គាល់ដោយអ្នកបើកយន្តហោះយោធាពិភពលោកដោយកម្រិត ACES ពោលគឺសម្រាប់អ្នកបើកយន្តហោះដែលអាចកម្ចាត់បានយន្តហោះ ៥ គ្រឿងឡើងទៅ។

យោងតាមលោក Tuan អាចនិយាយបានថា លោកវរសេនីយ៍ឯក Nguyen Van Bay គឺជាម្នាក់គត់នៅប្រទេសវៀតណាមក៏ដូចជានៅលើពិភពលោកដែលបានបាញ់ទម្លាក់យន្ដហោះសត្រូវចំនួន ៧ គ្រឿង ដោយប្រើតែ Mig-17។ មុនពេលត្រូវបានបំពាក់ដោយយន្តហោះ Sukhoi មួយចំនួនទំនើបៗនោះ យន្តហោះទំនើបបំផុតរបស់យើងគឺ Mig-21 ដែលស្មើនឹង F-4 នៃកងទ័ពអាកាសអាមេរិក ខណៈដែល Mig-17 មានកាំភ្លើងធំហើយមិនត្រូវបានបំពាក់រ៉ុកកែតឡើយ។ នេះគឺជាអ្វីៗប្លែកដែលអ្នកបើកយន្តហោះជំនាន់ក្រោយត្រូវរៀនពីជំនាន់មុន។ ដោយសារតែកម្រមានកងកំលាំងទ័ពអាកាសនៅលើពិភពលោកប្រើប្រាស់ Mig-17, Mig-19, Mig-21 ដើម្បី“ ប្រយុទ្ធ” និងយកឈ្នះលើយន្តហោះប្រយុទ្ធទំនើបឈានមុខគេរបស់ពិភពលោក របស់សហរដ្ឋអាមេរិកនៅពេលនោះ។

"លោក Bay ជាញឹកញាប់និយាយថា ក្បាច់ប្រយុទ្ធ ជាក់លាក់របស់គាត់គឺវិធីប្រយុទ្ធនៃទ័ពឈ្មបដែលលោកឧត្តមសេនីយ៍ Nguyen Chi Thanh ធ្លាប់បាននិយាយគឺ " ច្បាមខ្ជាប់ខ្សែក្រវ៉ាត់របស់សត្រូវដើម្បីវាយ"។ នេះគឺជាសិល្បវិធីប្រយុទ្ធលើអាកាសប្រកបដោយការច្នៃប្រឌិតនិងឆ្លាតវាយមួយ។

leftcenterrightdel
ទឹកមុខសប្បាយរីករាយរបស់លោក Nguyen Van Bay ពេលត្រឡប់មកអង្គភាពចាស់

 

វីរបុរសជើងទទេ

រំលឹកពីអនុស្សាវរីយ៍ជាមួយអ្នកដែលគាត់គោរពតាំងពីកុមាររហូតដល់ពេលក្លាយទៅជាឧត្តមសេនីយ៍មួយរូប លោក Vo Van Tuan បានអះអាងថា៖“ លោកតា Bay គឺជាកម្លាំងចិត្តដ៏ធំបំផុតមួយសម្រាប់ខ្ញុំប្តេជ្ញាក្លាយជាអ្នកបើកយន្តហោះយោធានៅពេលក្រោយនេះ។

ជាលើកដំបូងដែលគាត់បានជួបលោក Bay គឺនៅអំឡុង ឆ្នាំ ១៩៧៤-១៩៧៥។ គ្រានោះគ្រាន់តែបានឃើញនិងគោរពលោក Bay ពីចំងាយនៅទីបញ្ជាការដ្ឋានយោធាប៉ុណ្ណោះក៏ធ្វើឱ្យលោកមានអារម្មណ៍រីករាយដោយមិនអាចពិពណ៌នាបានឡើយ។ បន្ទាប់ពីបានទៅសិក្សានៅអតីតសហភាពសូវៀត និងវិលត្រឡប់មកបម្រើការងារនៅមាតុភូមិវិញ លោក Tuan ទើបមាន ឱកាសជាច្រើនបានជួបជាមួយលោក Bay ដែលគាត់គោរពយ៉ាងខ្លាំងនោះ។

ក្រោយពីការរំដោះភាគខាងត្បូងនៃប្រទេស លោក Bay ធ្លាប់កាន់តំណែងជាមេបញ្ជាការដំបូងនៃកងវរសេនាធំលេខ ៩៣៧ ចំណុះកងពលធំ ៣៧២ ដែលឥឡូវជាកងពលធំ ៣៧០។

លោក Tuan បាននិយាយថា អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតចំពោះលោកវរសេនីយ៍ឯក  Nguyen Van Bay គឺជាភាពសាមញ្ញនិងភាពជិតស្និទ្ធ ភាពឆ្លាតវៃរបស់គាត់ ព័ត៌មានដែលគាត់ផ្តល់ឲ្យយើងមានលក្ខណៈសាមញ្ញ ងាយយល់និងស្តាប់និងក្តាប់បានណាស់”។

ជំនួបចុងក្រោយរវាងវីរៈបុរស Nguyen Van Bay និងលោកឧត្តមសេនីយ៍ Vo Van Tuan បានធ្វើឡើងនៅដើមខែមេសា ឆ្នាំនេះនៅទីក្រុងហូជីមិញនៅពេលដែលគណៈទំនាក់ទំនងក្លឹបកងទ័ពអាកាសភាគខាងត្បូងបានរៀបចំពិធីបើកសម្ពោធសៀវភៅ “វីរបុរសជើងទទេ”។ នេះជាស្នាដៃរបស់អ្នកនិពន្ធ Truc Phuong ។

“ បន្ទាប់ពីពិធីនេះខ្ញុំនិងបងប្អូនមួយចំនួនបានទៅជាមួយលោកតា Bay ទៅស្រុកកំណើតរបស់គាត់នៅស្រុក Lai Vung ខេត្ត Dong Thap។ នៅពេលនោះ ផ្លូវទៅកាន់ផ្ទះលោកតា Bay នៅតែមិនទាន់ធ្វើចប់នៅឡើយ ត្រូវជិះទូកម៉ាស៊ីន។ នៅអាយុ ៨៤ ឆ្នាំតែលោកតានៅតែរឹងមាំណាស់។ នៅថ្ងៃនោះគាត់បានបបួលយើងខ្ញុំទៅស្ទូចត្រីហើយបន្ទាប់មកបានទៅផឹកស៊ីជាមួយគ្នាតាមរបៀបរស់នៅរបស់ជនរួមជាតិនៅតំបន់នេះ។ កាលពីយប់មិញនៅពេលដែលខ្ញុំទទួលបានព័ត៌មានគាត់ទទួលមរណភាពហើយខ្ញុំមានការឈឺចិត្តសោកសៅយ៉ាងខ្លាំងណាស់…៕

បកប្រែដោយ Minh Trung