នៅថ្ងៃមួយ ខែឧសភា ឆ្នាំ១៩៧១ នៅក្នុងពន្ធនាគារ Phu Quoc ចំពេលបទបម្រាមគោចរទើបតែបញ្ចប់ លោក Kim ចេញទៅទីធ្លានៃពន្ធនាគារបានមើលឃើញនៅខាងរបងពន្ធនាគារមានកងកម្លាំងប៉េអ៊ឺមកំពុងមានការជ្រូលច្របល់ ហើយឡាន JEEP រត់នៅផ្លូវមានភាពប្រញាប់ប្រញាល់។ ត្រឹមតែរយៈពេលដ៏ខ្លីៗ ពីគ្រប់ទិស កងកម្លាំងប៉េអ៊ឺមបាននាំគ្នាទៅកាន់ពន្ធនាគារ A5 (ជាពន្ធនាគារឃុំឃាំងអ្នកតស៊ូភាគខាងត្បូង)ជាច្រើន។ តំណាងក្នុងពន្ធនាគារ C5 បន្ទាប់ពីចេញទៅខាងក្រៅ ដើម្បីស្វែងយល់ស្ថានភាពនិងត្រឡប់មកវិញបានជូនព័ត៌មានថា ក្នុងអាធ្រាតនោះមានអ្នកទោសចំនួន២៧នាក់បានលួចរត់ចេញពីពន្ធនាគារ A 5 បានជោគជ័យ ។ ហើយនៅពេលទទួលដំណឹងនោះ អ្នកទោសមានការសប្បាយរីករាយណាស់ដោយចាប់តាំងពីឆ្នាំ១៩៦៩ រហូតមកទល់សព្វថ្ងៃនេះ ករណីលួចរត់ចេញពីពន្ធនាគារលើកទី២បានសម្រេច។ ព្រោះថា ករណីផ្សេងៗ ដែលលួចរត់ចេញពីពន្ធនាគារសុទ្ធតែត្រូវខ្មាំងរកឃើញ។ ក៏ប៉ុន្ដែលើកនេះ អ្នកទោសទាំងអស់នៅតែព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ ត្បិតបានមានករណីអ្នកទោសរត់ចូលមកដល់ព្រៃរួចមក ប៉ុន្ដែនៅតែត្រូវខ្មាំងបាញ់សម្លាប់ឬចាប់មកវិញ។

leftcenterrightdel
អតីតយុទ្ធជន Vu Van Kim (ឈរខាងស្ដាំដៃ) បានរំលឹកអំពីការធ្វើទារុណកម្មរបស់អ្នកយាមអាមេរិកនិងអាយ៉ងនៃអាមេរិកនៅពន្ធនាគារកោះ Phu Quoc

សម្លឹងមើលទៅខាងក្រៅរបង លោក Kim ឃើញថា ខាងពន្ធនាគារ A5 អនុរក្សកំពុងហៅឈ្មោះអ្នកទោសនិងបញ្ជាឲ្យអ្នកទោសរៀបចំអីវ៉ាន់និងប្រមូលគ្នាផ្លាស់ទីតាំងឃុំឃាំងថ្មី។ ពួកសត្រូវបានប្រមូលកម្លាំងប៉េអ៊ឺមជាច្រើនរូបដើម្បីបង្ហាញកម្លាំងខ្លាំងក្លានិងគំរាមកំហែងដល់អ្នកទោស។ ភាគច្រើនអ្នកទីប្រឹក្សាអាមេរិកនិងនាយទាហានអាយ៉ងនៅពន្ធនាគារបានចុះមកស្វែងយល់និងស៊ើបអង្កេតពីករណីអ្នកទោសលួចរត់ចេញពីពន្ធនាគារA5។ នៅក្រៅផ្លូវរថយន្ដដឹកបញ្ជូនទាហានការពារសន្ដិសុខ ទៅកាន់ជាយព្រៃយ៉ាងគគ្រឹកគគ្រេង លើកទ័ពហ៊ុំព័ទ្ធ ស្វែងរកនិងពូនស្ទាក់ដើម្បីចាប់អ្នកទោសទាំងនេះ។ លើផ្ទៃមេឃឧទ្ធម្ភាគចក្រ HU1A និងHU1B ជិត ១០ គ្រឿងបានហោះឆ្វែលជុំវិញនិងបាញ់រ៉ុក្កែតបាញ់កាំភ្លើងយន្ដចុះមកព្រៃដែលពួកវាសង្ស័យ។ យូរៗម្ដងគ្រាប់កាំភ្លើងផ្ទុះឡើងនៅដងព្រៃភាគខាងលិច-ខាងជើងនិងខាងកើតដែលធ្វើឲ្យអ្នកទោសទាំងអស់ នៅក្នុងពន្ធនាគារមានការព្រួយបារម្ភយ៉ាងខ្លាំង។ ជិតដល់ពេលថ្ងៃត្រង់តាមប្រភពព័ត៌មានបានឲ្យដឹងថា មានអ្នកទោសចំនួន ២៧នាក់ បានរត់រួចខ្លួនដែលក្នុងនោះមានលោក Cao Van Hoa ជាអ្នកជើងឯកកំទេចទាហានអាមេរិក។

បន្ទាប់ពីអ្នកទោសចំនួន ២៧នាក់ បានលួចរត់ចេញពីពន្ធនាគារបានសម្រេចនោះ មេកោះ Phu Quoc បានបញ្ជាឲ្យបំបែកអ្នកទោសនៅពន្ធនាគារ A5 ទៅដាក់ពន្ធនាគារផ្សេងទៀត។ ជារៀងរាល់ថ្ងៃមានកងកម្លាំងប៉េអ៊ឺមនិងអ្នកយាមប្រហែល១០នាក់ ក្នុងពន្ធនាគារមកជីកដី វាស់វែងនិងថតរូប។ ទីប្រឹក្សាអាមេរិកគ្រប់ជាន់ថ្នាក់និងនាយទាហានជាន់ខ្ពស់នៃកងកម្លាំងអាយ៉ងរបស់អាមេរិកមកពិនិត្យនិងស៊ើបអង្កេតហេតុការណ៍។ ចាប់ពីពេលនោះពន្ធនាគារ A5 ត្រូវបានបោះចោលទទេ ពួកកងកម្លាំងប៉េអ៊ីមគ្រាន់តែដើរល្បាតពីពាក់កណ្ដាលរបង A5 និង B5 ទៅមក។ ការដើរល្បាតនៅពន្ធនាគារ B5 C5 និង D5 ត្រូវបានពួកគេត្រួតពិនិត្យកាន់តែតឹងរ៉ឹង ដើម្បីបង្ការអ្នកទោសកុម្មុយនីស្ដវៀតណាមជីករូងរត់គេចខ្លួនទៀត។

មួយសប្ដាហ៍ក្រោយមក នៅពេលពួកអាយ៉ងអាមេរិកកំពុងឈឺក្បាលពីករណីអ្នកទោសលួចរត់ចេញពីពន្ធនាគារចំនួន២៧នាក់ ពួកឆ្មាំគុកនៅកន្លែង “នរកលើលោភី”ត្រូវរងការឈឺចាប់មួយទៀត ក្រោយពីអ្នកទោសចំនួន ២០នាក់ទៀតបានលួចរត់រួចតាមរបងលើដី។ ប្រការនេះកើតឡើងនាពេលអាធ្រាតមួយជិតដល់ម៉ោងបម្រាមគោចរនៅខាងពន្ធនាគារ D5 (ជាកន្លែងឃុំឃាំងអ្នកតស៊ូខាងជើង) ជ្រួលច្របល់យ៉ាងប្លែកដោយមានអ្នកទោសនៅពន្ធានាគារជិតៗនោះ សុទ្ធតែបាន ឮ សំឡេងស្រែកខ្លាំងថា៖

អ៊ូយ អ្នកយាមអើយ ជួយខ្ញុំផង។ល។

ក្រៅពីសម្រែកនិងស្រមោលមនុស្សម្នាក់រត់ជុំវិញកន្លែងឃុំឃាំង។ ខាងក្រោយមានអ្នកទោសចំនួន ៥ ដល់ ៧ នាក់ ក្នុងពន្ធនាគារ D5 រត់តាមចាប់និងនាំអ្នកនោះមកបន្ទប់ឃុំឃាំងវិញ។ គេប្រាប់អ្នកយាមថា អានោះមានបញ្ហាសរសៃប្រសាទ គ្មានអ្នកណាធ្វើអ្វីៗលើវាទេ ទោះបីជាយ៉ាងណាក៏ដោយ កងប៉េអ៊ីមដើរល្បាតនៅខាងក្រៅរបងនៅតែបាញ់កាំភ្លើង ដើម្បីគំរាមកំហែងអ្នកទោសតែម្ដង។ ប្រហែលដប់នាទីក្រោយមក នៅពេលអនុរក្សមិនទាន់មកពន្ធនាគារគឺមានសំឡេងស្រែកខ្លាំងម្ដងហើយម្ដងទៀតដូចជាអ្នកមានជំងឺ “សរសៃប្រសាទ”នោះ។ ស្នូរកាំភ្លើងផ្ទុះឡើងបន្ដទៀត កងប៉េអ៊ីមចូលមកហ៊ុំព័ទ្ធទាំងបីទិសនៃពន្ធនាគារ D5។ ឡាន Jeep ឡានយោធា ចង្ក្រៀងហ្វានិងគ្រាប់បែកពន្លឺត្រូវបានប្រើក្នុងការហ៊ុំព័ទ្ធពន្ធនាគារ D5។

ដោយមើលឃើញថា អ្នកយាមនាំគ្នាចេញទៅអស់ ចង្ក្រៀងហ្វានៅលើប៉មការពារក៏បែរទៅខាងក្រោយពន្ធនាគារ D5 ហេតុដូច្នេះអ្នកទោសមួយចំនួននៅពន្ធនាគារ B5 (កន្លែងឃុំឃាំងអ្នកតស៊ូភាគខាងត្បូង) បានឆក់យកឱកាសនេះ កាត់របងលួសបន្លាយ៉ាងឆាប់រហ័សចូលពន្ធនាគារ A5 ដោយសម្ងាត់ ហើយបន្ដកាត់របងលួសបន្លានិងរត់គេចចូលព្រៃតែម្ដង។ បន្ទាប់ពីអ្នកយាមផ្សេងមកជំនួស ពួកកងប៉េអ៊ឺមនៅពន្ធនាគារ D5 បានត្រឡប់មកកន្លែងដើមវិញក៏បានរកឃើញអ្នកទោសលួចរត់ចេញពីពន្ធនាគារនោះ។ បន្ទាប់មកពន្ធនាគារ B5 ត្រូវប្រជុំគ្នាហៅឈ្មោះក្នុងបន្ទប់និមួយៗដោយបន្ទាន់។ អ្នកទោសចំនួន ២០នាក់ “រត់គេចខ្លួន” ក្នុងពេលអាធ្រាតថ្ងៃនោះនិងប៉ុន្មានថ្ងៃក្រោយមកដែលធ្វើឲ្យពួកសត្រូវខឹងខ្លាំងណាស់ ហើយហ៊ុំព័ទ្ធ ស្វែងរកជុំវិញជាយព្រៃនៅភាគខាងត្បូងកោះ ក៏ប៉ុន្ដែគ្មានលទ្ធផលអ្វីឡើយ។

អ្នកទោសទាំងអស់ត្រូវគេហៅទៅបន្ទប់គ្រប់គ្រង ដើម្បីសួរចម្លើយយ៉ាងហ្មត់ចត់អំពី “សម្ងាត់” ឬ ការឃប់ឃិតគ្នា ដើម្បីបង្កឱកាសឲ្យអ្នកទោសរត់គេចខ្លួន។ ប៉ុន្ដែតាមការពិតគឺគ្មានរឿងនេះទេ គឺដោយសារតែការបញ្ជូនកងប៉េអ៊ឺមមកបំពេញភារកិច្ចក្នុងរយៈពេលដ៏ខ្លីដែលបាននាំមកឱកាសដ៏មានតំលៃឲ្យអ្នកទោសលួចរត់ចេញពីពន្ធនាគារតែម្ដង។ ប្រការដែលគួរឲ្យនិយាយថា អ្នកទោសមានបំណងប្រាថ្នាលួចរត់ចេញពីពន្ធានាគារ ដូច្នេះពួកគេគ្មានការភ័យខ្លាចនោះទេ ប៉ុន្ដែមិនមែនឱកាសដ៏កម្រនោះឡើយដែលពួកគេមានសកម្មភាពច្របូកប្របល់នោះទេ។ ផ្ទុយទៅវិញ ពួកគេរត់ចេញយ៉ាងឆាប់រហ័សមានរបៀបរៀបរយ មានវិន័យនិងសម្ងាត់ដែរ។ អាចនិយាយថា អ្នកទោសចំនួន ២០នាក់ បានលួចរត់ចេញពីពន្ធនាគារដោយរបៀបកាត់របងលួសបន្លាលើផ្ទៃដីចំពោះមុខកាំភ្លើងរបស់ខ្មាំងដោយមានការជួយយ៉ាងសកម្មរបស់អ្នកទោសនៅសល់ក្នុងពន្ធនាគារ។ ចំពោះមុខជីវិតរបស់សមមិត្ដ គេមិនប្រកែកដណ្ដើមគ្នា ដើម្បីបានរត់រួចខ្លួនទេ ដែលពួកគេធ្វើអើពើដូចជាគ្មានរឿងអី្វកើតឡើងឡើយ។ ដូច្នេះការលួចរត់ចេញពីពន្ធនាគារនេះ សម្រេចបានជោគជ័យលើសពីការស្រមើលស្រមៃដែរ។

បកប្រែដោយ Pham Diep