មហោស្រពនឹងប្រព្រឹត្តដល់ថ្ងៃទី ២៨ ខែកញ្ញា ដោយបញ្ចាំងភាពយន្តឯកសារចំនួន ២២ ដែលក្នុងនោះមានភាពយន្តចំនួន ៩ មកពីបណ្តាប្រទេសអឺរ៉ុប ភាពយន្តចំនួន ៩ របស់វៀតណាម និងភាពយន្តចំនួន ៤ របស់អ្នកនិពន្ធឯកជន។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកមហោស្រពភាពយន្ត (រូបថត៖ toquoc.vn)

យោងតាមគណៈកម្មាធិការរៀបចំ ខ្សែភាពយន្តដែលចូលរួមក្នុងមហោស្រពនេះបានបង្ហាញពីអត្តសញ្ញាណវប្បធម៌ និងតួនាទីសំខាន់នៃការអប់រំ។ ភាពយន្តជាច្រើនបានឈ្នះពានរង្វាន់ដ៏ខ្ពស់ក្នុងមហោស្រពភាពយន្តអន្តរជាតិ។ ភាពយន្តទាំងឡាយនេះត្រូវបានបញ្ចាំងដោយឥតគិតថ្លៃនៅក្រុមហ៊ុនភាពយន្តឯកសារ និងវិទ្យាសាស្ត្រមជ្ឈិម (លេខ ៤៦៥ ផ្លូវ Hoang Hoa Tham ទីក្រុងហាណូយ) និង DCiné Ben Thanh (លេខ ៦ ផ្លូវ Mac Dinh Chi ខ័ណ្ឌលេខ១ ទីក្រុងហូជីមិញ)៕

បកប្រែដោយ Thuy Anh