មហោស្រពភាពយន្តអ៊ីតាលីឆ្នាំ ២០២៤ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលភាពយន្តជាតិ (ទីក្រុងហាណូយ) ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែកញ្ញា។ មហោស្រពនេះនឹងណែនាំដល់ទស្សនិកជនរបស់រដ្ឋធានីហាណូយនូវភាពយន្តល្បីៗថ្មីៗចំនួន ៦ របស់ផលិតករជនជាតិអ៊ីតាលី។

leftcenterrightdel
កាលវិភាគបញ្ចាំងភាពយន្តក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអ៊ីតាលីឆ្នាំ ២០២៤

ភាពយន្តទាំងនេះបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើននៅក្នុងមហោស្រពភាពយន្តក្នុងតំបន់ និងនៅលើពិភពលោក ដែលពោរពេញទៅដោយពណ៌ពិសេសអ៊ីតាលី។

ភាពយន្តដែលបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអ៊ីតាលីឆ្នាំ ២០២៤ បានបង្ហាញពីសង្គមអ៊ីតាលីសម័យទំនើប ដោយផ្តោតលើប្រធានបទនយោបាយ សេដ្ឋកិច្ច និងប្រធានបទសង្គម ដូចជាការធ្វើចំណាកស្រុក និងលក្ខខណ្ឌធ្វើការ។

ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃ ទស្សនិកជនត្រូវចុះឈ្មោះជាមុនតាមតំណភ្ជាប់៖ https://forms.gle/2RehtdFonmqaHMD58។ បន្ទាប់ពីចុះឈ្មោះ ទស្សនិកជនអាចមកយកសំបុត្រចាប់ពីថ្ងៃទី ១៧ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌អ៊ីតាលី Casa Italia (លេខ១៨ ផ្លូវ Le Phung Hieu ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ) រហូតដល់សំបុត្រអស់៕

បកប្រែដោយ Huyen Trang