នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពតន្ត្រី ដែលមានការចូលរួមពីអ្នកចម្រៀង និងក្រុមតន្ត្រី Jazz ល្បីៗជាច្រើននៅក្នុងនិងក្រៅប្រទេស ក្នុងគោលបំណបង្ហាញភាពទាក់ទាញនៃតន្ត្រី Jazz ដល់ទស្សនិកជន និងភ្ញៀវទេសចរជុំវិញពិភពលោក។ កម្មវិធីមានការចូលរួមពីសិល្បករ សិល្បៈការិនី និងក្រុមតន្ត្រីវៀតណាមជាង ១០០ ជាមួយសិល្បករ និងក្រុមតន្រ្តីអន្តរជាតិមកពីសហរដ្ឋអាមេរិក សិង្ហបុរី និងកូរ៉េខាងត្បូង ដែលសំដែងតន្ត្រី Jazz ជាច្រើនប្រភេទ៖ Classic, Bossa Nova, Jazz Funk, World Music។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងរយៈពេល ៥ យប់ ចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ជាមួយនឹងប្រធានបទតន្ត្រី Jazz ដ៏ទាក់ទាញអារម្មណ៍។

leftcenterrightdel
កម្មវិធីតន្ត្រី Jazz អន្តរជាតិនឹងប្រព្រឹត្តទៅលើកដំបូងចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (រូបថតឧទាហរណ៍៖ vnanet.vn)

គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា តាមរយៈកម្មវិធីនេះ គណៈកម្មាធិការប្រជាជនខេត្តបំណងចង់បង្ហាញដល់ប្រជាជន និងភ្ញៀវទេសចរអំពីរូបភាពនៃគោលដៅទេសចរណ៍ដោយសុវត្ថិភាព និងជាកន្លែងដែលមានសកម្មភាព និងព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ទាក់ទាញអារម្មណ៍ជាច្រើន។

ខេត្ត Khanh Hoa ក៏មានផែនការរៀបចំកម្មវិធីពោលខាងលើប្រចាំឆ្នាំ នៅទីក្រុង Nha Trang ដើម្បីកសាងទីក្រុងឆ្នេរសមុទ្រនេះក្លាយជាគោលដៅទេសចរណ៍ និងតន្ត្រី។ ទន្ទឹមនឹងកម្មវិធីតន្ត្រី Jazz នៅរដូវក្តៅនេះ ខេត្ត Khanh Hoa ក៏រៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងទេសចរណ៍ទ្រង់ទ្រាយធំជាច្រើនទៀតផង៕

បកប្រែដោយ Thuy Anh