តាមគម្រោង DIFF 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដានៅឆាកកាំជ្រួចតាមទន្លេ Han ដោយមានការចូលរួមពីក្រុមបាញ់កាំជ្រួចចំនួន ៨ ក្រុម រួមទាំងក្រុមអន្តរជាតិចំនួន ៧ (បារាំង អ៊ីតាលី អាមេរិក អាល្លឺម៉ង់ ប៉ូឡូញ ចិន ហ្វាំងឡង់) និងក្រុមតំណាងវៀតណាមមកពីទីក្រុង Da Nang។

DIFF 2024 ជាព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ១២ នៃការរៀបចំដោយជោគជ័យ និងត្រូវបានមិត្តភក្តិនៅទ្វីបទាំង ៥ ចូលចិត្ត។ ប្រធានបទនៅឆ្នាំនេះក៏បង្ហាញពីសារអំពីពិភពលោកប្រកបដោយសន្តិភាព មិត្តភាព មនុស្សាស្ត្រ។

leftcenterrightdel
DIFF 2024 នឹងប្រព្រឹត្តទៅនៅច្រាំងទន្លេ Han ទីក្រុង Da Nang

តាមនោះ រាត្រីបើក DIFF 2024 នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ៨ មិថុនា និងមា​នការប្រកួតបើកឆាករវាងក្រុមវៀតណាម និងក្រុមបារាំងដែលជាក្រុមជើងឯក DIFF 2023។ បណ្ដាយប់បន្ទាប់មកនឹងប្រកួតរវាងក្រុមអ៊ីតាលី - អាមេរិក (ថ្ងៃទី ១៥ ខែមិថុនា); អាអាល្លឺម៉ង់ - ប៉ូឡូញ (ថ្ងៃទី ២២ ខែមិថុនា); ប្រទេសចិន - ហ្វាំងឡង់ (ថ្ងៃទី ២៩ ខែមិថុនា) ហើយវគ្គផ្តាច់ព្រ័ត្រប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកក្កដា។ ក្រុមទាំងឡាយនឹងមានរយៈពេលពី ២០ ដល់ ២២ នាទីដើម្បីសម្តែង។

ឆ្នាំនេះ ក្រុមឈ្នះជ័យលាភីនឹងទទួលបាន ២០,០០០ ដុល្លារអាមេរិក ពានរង្វាន់មួយ និងវិញ្ញាបនបត្រមួយ។ ក្រុមចំណាត់ថ្នាក់លេខ ២ ទទួលបាន ១០,០០០ ដុល្លារ ពានរង្វាន់ និងវិញ្ញាបនបត្រ។ DIFF 2024 មានបន្ថែមពានរង្វាន់ដែលទទួលបានការពេញចិត្តបំផុតដោយទស្សនិកជន គឺរង្វាន់ ៥,០០០ ដុល្លារ ពានរង្វាន់ និងវិញ្ញាបនបត្រ៕

បកប្រែដោយ Thuy Anh