leftcenterrightdel
គណៈប្រតិភូកីឡាជនពិការវៀតណាមចូលរួម ASEAN Para Games 12 (រូបថត៖ nhandan.vn)

គណៈប្រតិភូមានអត្ដពលិកចំនួន ១៦៤ នាក់ ដែលក្នុងនោះ មានអត្តពលិកចំនួន ១២៧ នាក់ ចូលរួមប្រកួតក្នុងប្រភេទកីឡាចំនួន ៨ ក្នុងចំណោមប្រភេទកីឡា ១៤ ដែលក្នុងនោះមាន៖ អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនឃ្លីលើតុ អុក យូដូ និង boccia។ គោលដៅរបស់គណៈប្រតិភូគឺឈ្នះមេដាយមាសពី ៥០ ទៅ ៥៥ គ្រឿងដើម្បីឈានដល់កំពូលតារាងលេខ ៤។ ASEAN Para Games 12 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ដោយប្រមូលផ្តុំអត្តពលិកជិត ១,៥០០ នាក់មកពី ១១ ប្រទេសចូលរួមប្រកួតជាង ៤០០ វិញ្ញាសារ៕

បកប្រែដោយ Pham Diep