ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ៖ ម្ចាស់ផ្ទះកម្ពុជាបានត្រៀមអត្តពលិក ២៣៦ នាក់ចូលរួមការប្រកួត
កប.អនឡាញ - បន្ទាប់ពីការរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកដំបូងប្រកបដោយជោគជ័យ និងបង្កើតបានជាប្រវត្តិសាស្ត្រកាលពីពេលថ្មីៗនេះ កម្ពុជាចាប់ផ្តើមបង្កើតប្រវត្តិសាស្ត្របន្តទៀតគឺការរៀបចំកីឡាសម្រាប់ជនពិការដែលមានប្រទេសពីតំបន់អាសុីអាគ្នេយ៍ទាំង ១១ ចូលរួមប្រកួតប្រជែង។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ បានឲ្យដឹងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅរាជធានីភ្នំពេញ គឺមានកីឡា ១៣ ប្រភេទ និងមានកីឡាអេឡិចត្រូនិកជាការប្រកួតសម្តែង។ រហូតដល់ពេលនេះបណ្តាប្រទេសអាស៊ានទាំង ១១ បានចុះឈ្មោះអត្តពលិក និងប្រតិភូរបស់ខ្លួនរួចរាល់ហើយគឺសរុបប្រមាណ ២០០០ នាក់ ខណៈម្ចាស់ផ្ទះកម្ពុជាបានត្រៀមអត្តពលិក ២៣៦ នាក់។
    |
 |
ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា របស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (រូបថត៖ vnanet.vn) |
កីឡាទាំង ១៤ ប្រភេទរួមមាន៖ កីឡាជនពិការ អត្តពលកម្ម; កីឡាជនពិការ វាយសី; កីឡាជនពិការ ប៊ូស្យា; កីឡាជនពិការ អុក; កីឡាជនពិការ បាល់បោះពិការភ្នែក; កីឡាជនពិការ បាល់ទាត់ (ម្ខាង ៧ នាក់); កីឡាជនពិការ បាល់ទាត់ (ម្ខាង ៥ នាក់); កីឡាជនពិការ យូដូ; កីឡាជនពិការ លើកទម្ងន់; កីឡាជនពិការ ហែលទឹក; កីឡាជនពិការ វាយកូនឃ្លីលើតុ; កីឡាជនពិការ បាល់ទះអង្គុយ; កីឡាជនពិការ បាល់បោះជិះរទេះ; កីឡាជនពិការ អេឡិចត្រូនិក (កីឡាការប្រកួតសម្តែង)។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣៕
បកប្រែដោយ Thanh Cong