leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong ប្រគល់ទង់ជាតិជូនគណៈប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍ ASEAN Para Games លើកទី១២ ក្នុងពិធីចេញដំណើរ

អញ្ជើញចូលរួមព្រឹត្តិការណ៍ ASEAN Para Games លើកទី១២ គណៈប្រតិភូកីឡាជនពិការវៀតណាមមានអត្ដពលិកចំនួន ១៦៤ នាក់ ក្នុងនោះមានមន្ត្រីចំនួន ១៦ នាក់ គ្រូបង្វឹកចំនួន ២១ នាក់ និងអត្តពលិកចំនួន ១២៧ នាក់។ នៅក្នុងការប្រកួតនេះ គណៈប្រតិភូកីឡាវៀតណាម បានប្រកួតលើប្រភេទកីឡាចំនួន ៨ ក្នុងចំណោម ១៣ ប្រភេទ រួមមាន អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនឃ្លីលើតុ អុក យូដូ និង boccia។ 

នៅមុនពេលព្រឹត្តិការណ៍ ASEAN Para Games លើកទី១២ ក្រុមកីឡាជនពិការវៀតណាមចំនួន ៨ បានត្រៀមរៀបចំយ៉ាងហ្មត់ចត់លើជំនាញ និងកម្លាំងកាយសម្បទា។ ក្នុងនោះ  ក្រុមកីឡាចំនួន ៣ រួមមាន អត្តពលកម្ម ហែលទឹក និងលើកទម្ងន់ ត្រូវបានហ្វឹកហាត់រយៈពេលវែងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang៕

បកប្រែដោយ Pham Diep