គណៈប្រតិភូកីឡាវៀតណាមឈរនៅចំណាត់ថ្នាក់ទី ១
កប.អនឡាញ - វិញ្ញាសាចំបាប់បន្តដណ្ដើមបានមេដាយ " មាស"សម្រាប់គណៈប្រតិភូកីឡាវៀតណាមក្នុងថ្ងៃប្រកួតប្រជែងផ្លូវការចុងក្រោយនៃស៊ីហ្គេមលើកទី៣២ (ថ្ងៃទី១៦ ឧសភា។ កីឡាករចំបាប់ Ngo Van Lam ឈ្នះមេដាយមាសក្នុងប្រភេទទម្ងន់៩២គីឡូក្រាមបុរស។ បន្ទាប់មកកីឡាករចំបាប់ Nguyen Xuan Dinh និង Ngo The Sao និង Can Tat Du ឈ្នះក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមបុរស ៧០គីឡូក្រាមបុរស និង៧៤ គីឡូក្រាមបុរស។
មេដាយមាសមួយទៀតរបស់វៀតណាមបានទៅលើវិញ្ញាសាគុនដាវរបស់កីឡាករ Cao Minh Duyet, Pham Quoc Tai, Nguyen Van Hai និង Nguyen Minh Quang។
ក្នុងប្រភេទប្រដាល់ អ្នកប្រដាល់ Nguyen Xuan Phuong បានយកឈ្នះលើទម្ងន់ក្រោម ៦០ គីឡូក្រាម បន្ទាប់ពីយកឈ្នះគូប្រកួតឡាវ Soukan Taipanyavong ក្នុងលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាមវគ្គផ្តាច់ព្រ័ត្រ អ្នកប្រដាល់ Nguyen Hoang បានឈ្នះមេដាយមាសបន្ទាប់ពីឈ្នះគូប្រកួតហ្វីលីពីន។
    |
 |
ភាពសប្បាយរីករាយរបស់សមាជិកក្រុមលើកទម្ងន់វៀតណាមពេលបំពេញភារកិច្ចដោយជោគជ័យ |
ក្នុងវិញ្ញាសាប្រកួតទូកប្រពៃណី ក្រុមវៀតណាមដណ្តើមបានមេដាយមាសលើវិញ្ញាសា ៨០០ ម៉ែត្រ ១២ នាក់បុរស និងស្ត្រី ដោយប្រើថិរវេលា ៧ នាទី ៤៥ វិនាទី ១៣៥។
ក្នុងវិញ្ញាសាបាល់ទាត់បុរស ក្រុម U.22 វៀតណាម បានយកឈ្នះក្រុម U.22 មីយ៉ាន់ម៉ា ៣-១ ដើម្បីដណ្តើមបានមេដាយសំរឹទ្ធ។ នៅវគ្គផ្តាច់ព្រ័ត្រ U.22 ឥណ្ឌូណេស៊ី បានយកឈ្នះ U.22 ថៃ ៥-២ ក្នុងការប្រកួតដែលមានកាតក្រហម ៧ និង កាតលឿង ១២ សន្លឹក ដើម្បីឈ្នះមេដាយមាសស៊ីហ្គេមបន្ទាប់ពីរង់ចាំអស់រយៈពេល ៣២ ឆ្នាំ។
នៅចុងបញ្ចប់នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ គណៈប្រតិភូកីឡាវៀតណាមឈរនៅចំណាត់ថ្នាក់ទី១ ដោយទទួលបានមេដាយមាសចំនួន ១៣៦ គ្រឿង មេដាយប្រាក់ចំនួន ១០៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១៤ គ្រឿង ដែលលើសពីគោលដៅដែលបានកំណត់។
នៅយប់ថ្ងៃទី១៧ ឧសភា ពិធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ត្រូវបានប្រព្រឹត្តទៅនៅកីឡដ្ឋានមរតកតេជោ (រាជធានីភ្នំពេញ ប្រទេសកម្ពុជា)៕
    |
 |
តារាងមេដាយក្នុងព្រឹត្ដិការការប្រកួតកីឡាស៊ីហ្គេម ៣២ |
បកប្រែដោយ Pham Diep