ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេមនេះ ប្រទេសកម្ពុជាបានសម្តែងនូវសិល្បៈប្រពៃណីរបស់ខ្លួន ដើម្បីអបអរដល់ការបញ្ចប់តួនាទីជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅលើទឹកដីកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងមានមោទនភាព និងទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ។ កម្ពុជាបានបញ្ចេញភាពអស្ចារ្យរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២ ដោយបានបង្ហាញនូវគ្រប់យ៉ាងដែលជារបស់ខ្មែរពិសេសឈុតឆាកនៃការសម្ដែងសិល្បៈដ៏អស្ចា្យ។ ការប្រកួតកីឡាស៊ីហ្គេមជាព្រឹត្ដិការណ៍ដ៏ធំអស្ចា្យជាប្រវត្ដិសាស្ដ្រដែលកម្ពុជារង់ចាំរយៈពេល ៦៤ ឆ្នាំកន្លងមក។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបិទការប្រកួតកីឡាស៊ីហ្គេម

មានប្រសាសន៍នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន” បានបញ្ជាក់ថា “ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានមកដល់ទីបញ្ចប់ប្រកបដោយថាមពលនិងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់, ក្តីសប្បាយរីករាយពោរពេញដោយស្នាមញញឹម និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅសម្រាប់គ្រប់ៗគ្នា”។

សម្តេច តេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអត្តពលិកស៊ីហ្គេមទាំងអស់តែបានចូលរួមប្រកួតនៅព្រះរាជាណាចក្រកម្ពុជា ។ អរគុណប្រតិភូកីឡាគ្រប់ប្រទេសទាំងអស់ និងអរគុណរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងអស់ដែលបានបញ្ជូនកីឡាករកីឡាការិនីមកប្រកួតនៅព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅពិធីបិទការប្រកួតកីឡាស៊ីហ្គេម

ព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២៣នេះ ទទួលបានការអបអរសាទរយ៉ាងត្រចះត្រចង់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ គ្រប់គ្នាកាន់តែយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព សមដូចពាក្យស្លោកដែលបានរំលេចថា «កីឡារស់ក្នុងសន្តិភាព»៕

គណៈប្រតិភូកីឡាវៀតណាមឈ្នះមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចំណោមប្រទេសចូលរួមទាំង១១ សរុប៣៥៩មេដាយ ក្នុងនោះមេដាយមាស ១៣៦ គ្រឿង មេដាយប្រាក់ ១០៥ គ្រឿង និងមេដាយសំរឹទ្ធ ១១៨ គ្រឿង។ ប្រទេសម្ចាស់ផ្ទះកម្ពុជាបញ្ចប់ចំណាត់ថ្នាក់ទី ៤ ក្នុងតារាងមេដាយស៊ីហ្គេម។

ក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ( CAMSOC) លើកទី៣២នេះ បានប្រគល់ទង់តំណាងម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ ទៅឱ្យមន្ត្រីតំណាងប្រទេសថៃ លោក Prawit Wongsuwan ជាប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃ៕

បកប្រែដោយ Thanh Cong