បច្ចុប្បន្ននេះ វៀតណាមនាំមុខគេដោយមេដាយមាសចំនួន ៧១ គ្រឿង។ ចំណាត់ថ្នាក់លេខ២ និងទី៣ គឺប្រទេសថៃ៖ មេដាយមាសចំនួន ៦០ គ្រឿង និងកម្ពុជាបានមេដាយមាសចំនួន ៥៦ គ្រឿង។

leftcenterrightdel
ក្រុមបាល់ទាត់នារីវៀតណាមឈានចូលវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់នារី ស៊ីហ្គេម ៣២ (រូបថត៖ Duong Thuat/VOV)

ក្នុងការប្រកួតបាល់ទាត់នារី កាលពីយប់មិញ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រុមបាល់ទាត់នារីវៀតណាម បានយកឈ្នះក្រុមម្ចាស់ផ្ទះ ដោយលទ្ធផល ៤-០ ដើម្បីដណ្ដើមបានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ នៃស៊ីហ្គេម៣២។ លទ្ធផលនេះជួយឲ្យក្រុមបាល់ទាត់នារីវៀតណាមឡើងដល់វគ្គផ្ដាច់ព្រ័ត្រដែលប្រឹព្រឹត្តទៅនៅថ្ងៃទី ១៥ ឧសភា ទល់នឹងមីយ៉ាន់ម៉ា ដែលជាក្រុមឈ្នះថៃ ៤-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី២៕

តាម vovworld.vn