កីឡាការិនី Trieu Thi Phuong Thuy បានយកឈ្នះគូប្រកួតកីឡាការិនី មើយ ស៊ឹង (កម្ពុជា) ក្នុងលទ្ធផល ២០ ទល់នឹង ១៨ ក្នុងការប្រកួតចុងក្រោយនារីទម្ងន់ ៥១ គីឡូក្រាមនៃការ​ប្រកួត​គុន​ខ្មែរ ដើម្បីដណ្ដើមបានមេដាយមាស។ បន្ទាប់មក កីឡាការិនី Bui Yen Ly ក៏បានឈ្នះកីឡាការិនី ទួន ស្រីភិន ក្នុងវគ្គផ្តាច់ព្រ័ត្រនារីទម្ងន់ ៥៧ គក។

leftcenterrightdel
កីឡាការិនី Nguyen Thi Huyen បំបែកកំណត់ត្រាថ្មីនៅស៊ីហ្គេមលើកទី៣២

ក្នុងវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤០០ ម៉ែត្រនារី (អត្តពលកម្ម) កីឡាការិនី Nguyen Thi Huyen បានការពារមេដាយមាសប្រកបដោយជោគជ័យដោយប្រើថិរវេលា ៥៦ វិនាទី ២៩។ នេះជាលើកទី ១២ ដែលកីឡាការិនី Nguyen Thi Huyen ទទួលបានមេដាយមាសស៊ីហ្គេម។ ក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រនារី កីឡាការិនី Nguyen Thi Thu Ha ឈ្នះមេដាយមាស ដោយប្រើថិរវេលា ២ នាទី ៨ វិនាទី ៥៥ ហើយកីឡាការិនី Bui Thi Ngan ទទួលបានមេដាយប្រាក់ ដោយប្រើថិរវេលា ២ នាទី ៨ វិនាទី ៩៦។ ក្នុងវិញ្ញាសាកីឡា Heptathlon (មានកីឡាចម្រុះ៧) សម្រាប់នារី កីឡាការិនីកងទ័ព Nguyen Linh Na បានការពារមេដាយមាសដោយជោគជ័យ។ បច្ចុប្បន្ន ក្រុមអត្តពលកម្មវៀតណាម ទទួលបានមេដាយមាសចំនួន ១០ គ្រឿង។

ក្នុងការហែលទឹក កីឡាករ Nguyen Huy Hoang ឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលសេរីចម្ងាយ ៤០០ ម៉ែត្រ ដោយប្រើថិរវេលា ៣ នាទី ៤៩ វិនាទី ៥០។ ក្រុមហែលទឹកវៀតណាម បានបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដោយដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង។

គិតត្រឹមម៉ោង ៩៖៣០ នាទីនាយប់ ថ្ងៃទី១១ ខែឧសភា ក្រុមកីឡាវៀតណាមបានឈរនៅលំដាប់លេខ១ លើតារាងមេដាយ ដោយទទួលបានមេដាយមាស ៥៧ គ្រឿង មេដាយប្រាក់ ៥៦ គ្រឿង និងមេដាយសំរឹទ្ធ ៧១ គ្រឿង៕

បកប្រែដោយ Thuy Anh