leftcenterrightdel
និមិត្តសញ្ញាស៊ីហ្គេមលើកទី ៣២ (រូបថត៖ vnanet.vn)

ពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានចាត់ទុកថាជាគម្រោងដ៏សំខាន់មួយនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ពហុកីឡដ្ឋានជាតិមរតកតេជោដែលមានកៅអីចំនួន ៦ ម៉ឺន ប៉ុន្ដែមិនបានប្រើប្រាស់ដើម្បីរៀបចំការប្រកួតបាល់ទាត់នោះទេ។

ជំនួសមកវិញ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងក្លាយជាទីកន្លែងដែលកម្ពុជារៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា និងពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះក៏ជាកន្លែងប្រកួតអត្ដពលិកពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១២ ខែឧសភា។

សូមបញ្ជាក់ថា នៅការប្រកួត AFF Cup 2022 កន្លងមកនេះ ពហុកីឡដ្ឋានជាតិមរតកតេជោធ្លាប់ជាកន្លែងរៀបចំការប្រកួតបាល់ទាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ មុននោះ ពហុកីឡដ្ឋានជាតិមរតកតេជោក៏ជាកន្លែងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃក្រុមបាល់ទាត់ U22 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ - ជាការប្រកួតដែលក្រុមបាល់ទាត់ U22 វៀតណាមគ្រងតំណែងជើងឯក៕

បកប្រែដោយ Pham Diep