កប.អនឡាញ - ពេលថ្មីៗនេះ សិស្សនិងនិស្សិតឡាវជិត ២០០ នាក់ ដែលសិក្សានៅសាលាមិត្តភាព T៧៨ (ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម) បានជួបជុំគ្នាដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី Bunpimay ឬហៅកាត់ថា បុណ្យជះទឹក។ នេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដ៏ធំបំផុតរបស់ប្រជាជនឡាវដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសពិសេសនេះ គណៈគ្រប់គ្រងសាលាបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី Bunpimay សម្រាប់សិស្ស និងនិស្សិតឡាវ។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតនៅសាលាមិត្តភាព T៧៨ ក្នុងគោលបំណងលើកទឹកចិត្ត និងតភ្ជាប់មនោសញ្ចេតនារវាងប្រជាជននៅមូលដ្ឋានជាមួយយុវជនឡាវរាប់រយនាក់ ដែលកំពុងសិក្សានៅសាលា។
កាសែតកងទ័ពប្រជាជនអនឡាញ សូមជូនរូបភាពមួយចំនួនអំពីបុណ្យចូលឆ្នាំថ្មី Bunpimay ពោរពេញទៅដោយមិត្តភាពនៅសាលា T៧៨៕
បកប្រែដោយ Thuy Anh
ព័ត៌មានទាក់ទង
Type the code from the image