កប.អនឡាញ - នៅថ្ងៃទី១៥ ខែមីនា ប្រជុំកោះ Truong Sa ស្ថិតនៅតំបន់ពិសេស Truong Sa ក្នុងខេត្ត Khanh Hoa ប្រទេសវៀតណាម បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ នេះជាលើកទីពីរហើយដែលប្រជុំកោះ Truong Sa បានរៀបចំការបោះឆ្នោតនៅថ្ងៃដដែលជាមួយមូលដ្ឋាននៅទូទាំងប្រទេស។ ក្នុងបរិយាកាសរីករាយ តាំងពីព្រលឹម កម្មាភិបាល យុទ្ធជន និងប្រជាជនរស់នៅ និងធ្វើការនៅលើកោះនេះ មានវត្តមាន នៅតំបន់បង្គោលអធិបតេយ្យភាព ដែលជាកន្លែងដាក់ហិបឆ្នោត។
ការបោះឆ្នោតត្រូវបានធ្វើឡើងដោយជោគជ័យ ដោយធានាបាននូវសុវត្ថិភាព។ សន្លឹកឆ្នោតដែលពាំនាំនូវជំនឿ និងការរំពឹងទុកលើអាណត្តិថ្មីជាមួយនឹងជ័យជម្នះថ្មីៗជាច្រើន ត្រូវបានបិទជិតយ៉ាងប្រុងប្រយ័ត្ន និងបញ្ជូនទៅដីគោកតាមបទប្បញ្ញត្តិ។
កាសែតកងទ័ពប្រជាជនសូមបង្ហាញរូបភាពមួយចំនួនពីព្រឹត្តិការណ៍នេះ៕
បកប្រែដោយ Thuy Anh
ព័ត៌មានទាក់ទង
Type the code from the image