អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានទាក់ទាញការចូលរួមរបស់កីឡាករជិត ១,៣០០ នាក់មកពីប្រទេសចំនួន ១១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតប្រជែង ១៤ រួមមានប្រភេទកីឡាចំនួន ៤៤១។ ជាលទ្ធផល ក្រុមកីឡាវៀតណាមជាប់ចំណាត់ថ្នាក់លេខ៣ ដោយទទួលបានមេដាយមាស ៦៥ គ្រឿង មេដាយប្រាក់ ៦២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៥៦ គ្រឿង ដែលលើសគោលដៅបានកំណត់។

leftcenterrightdel
ក្រុមកីឡាហែលទឹកវៀតណាម ដណ្តើមបានមេដាយមាសចំនួន ២៧ គ្រឿង

ប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយមាស ១៧៧ គ្រឿង មេដាយប្រាក់ ១៤១ គ្រឿង និងមេដាយសំរឹទ្ធ ១១០ គ្រឿង។ ក្រុមកីឡាថៃជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយមាស ១១៧ គ្រឿង មេដាយប្រាក់ ១១៦ គ្រឿង និងមេដាយសំរឹទ្ធ ៨៧ គ្រឿង៕

បកប្រែដោយ Huyen Trang