leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រកាសបើកស៊ីហ្គេមលើកទី៣១

អញ្ជើញចូលរួមពិធីនេះ ភាគីវៀតណាមមានលោកប្រធានរដ្ឋ Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោក Vuong Dinh Hue; ថ្នាក់ដឹកនាំបក្ស រដ្ឋ ស្ថាប័នមជ្ឈិមរដ្ឋធានីហាណូយ និងបណ្តាខេត្ត ក្រុង។ ភាគីភ្ញៀវអន្តរជាតិមានការចូលរួមពីប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin រួមជាមួយរដ្ឋមន្ត្រី ប្រធានគណៈប្រតិភូកីឡារបស់បណ្តាប្រទេសចូលរួមស៊ីហ្គេមលើកទី៣១ ប្រធានតំណាងអង្គការអន្តរជាតិ និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស កីឡាករ កីឡាការិនី គ្រូបង្វឹក សមាជិកនៃគណៈប្រតិភូកីឡាជាង ១ ម៉ឺននាក់ មកពីប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ ផងដែរ។ នៅក្នុងពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រកាសជាផ្លូវការនូវការបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ នៅវៀតណាម។

leftcenterrightdel
តំណាងគណៈប្រតិភូកីឡាវៀតណាមដែលចូលរួមស៊ីហ្គេមលើកទី៣១ ក្បួនដង្ហែក្នុងពិធីបើក

ពិធីនេះប្រព្រឹត្តទៅជាមួយកម្មវិធីសិល្បៈពិសេសដោយមានការចូលរួមពីតារាសម្ដែង និងកីឡាករ-កីឡាការិនីជាង ១,០០០ នាក់ ជាមួយនឹងរូបភាពដ៏ស្រស់ស្អាតដែលឧទ្ទេសនាម និងផ្សព្វផ្សាយទំនៀមទំលាប់វប្បធម៌ដ៏វិសេសវិសាលរបស់ប្រទេសម្ចាស់ផ្ទះ​វៀតណាម ក៏ដូចជាលើកតម្កើងអត្តសញ្ញាណវប្បធម៌នៃសហគមន៍បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយហេតុនេះរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព  ភាពស្មោះត្រង់ និងការលើកទឹកចិត្តរបស់មនុស្សម្នាតាមរយៈការប្រកួតកីឡា។

leftcenterrightdel
ការសម្តែងសិល្បៈដ៏វិសេសវិសាលក្នុងពិធីបើកស៊ីហ្គេមលើកទី៣១

"មកទីនេះជាមួយយើងខ្ញុំ យើងនឹងបញ្ចេញពន្លឺរួមគ្នា និងបង្ហាញពីកម្លាំងនៃសាមគ្គីភាព អាកប្បកិរិយាសិក្សា និងស្រឡាញ់សន្តិភាព រក្សាស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍"។ នេះជាសារដែលកម្មវិធីបើកស៊ីហ្គេមលើកទី៣១ ចង់បញ្ជាក់តាមរយៈកម្មវិធីសម្តែងសិល្បៈ។ កម្មវិធីនេះមិនត្រឹមតែមានគោលបំណងឧទ្ទេសនាម និងផ្សព្វផ្សាយរូបភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវភាពម្ចាស់ការក្នុងការធ្វើសមាហរណកម្ម និងនវានុវត្តន៍ ចូលរួមចំណែក “ដើម្បីអាស៊ីអាគ្នេយ៍មួយរីកចម្រើនខ្លាំងក្លាថែមទៀត”៕

បកប្រែដោយ Huyen Trang