leftcenterrightdel
ការ​សម្តែង​មួយ​ក្នុង​ពិធី​

តាងនាមរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ និងបុគ្គល ជាពិសេសកីឡាករ កីឡាការិនី គ្រូបង្វឹក អ្នកជំនាញ ថ្នាក់ដឹកនាំក្រុមកីឡាវៀតណាម។ ដោយពង្រីក​សមិទ្ធិផលដែលសម្រេចបាននោះ សមាជិកម្នាក់ៗនៃក្រុមកីឡាវៀតណាមត្រូវលើកកំពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ខ្លួន ដែលយល់ដឹងច្បាស់អំពីភារកិច្ចដ៏រុងរឿងដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន តែងតែខិតខំប្រឹងប្រែងក្នុងស្មារតីសាមគ្គីភាព ឯកភាព និង​​ប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីរូបភាពរបស់ប្រទេសជាតិ ហើយចូលរួមប្រកួតដោយស្មោះត្រង់ ដើម្បីសម្រេចបាននូវសមិទ្ធផលខ្ពស់បំផុត។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ប្រគល់​ទង់​ជាតិ​ជូន​ក្រុម​កី​ឡា​វៀត​ណាម​ចូល​រួម​ស៊ីហ្គេមលើកទី៣១

លោក Pham Binh Minh បានស្នើថា៖ “ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ក្រុមកីឡាវៀតណាមត្រូវបង្ហាញនូវទំនៀមទំលាប់វប្បធម៌ និងផ្សព្វផ្សាយគុណតម្លៃល្អរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិ ពង្រឹងសាមគ្គីភាព និងមិត្តភាព ផ្លាស់ប្តូរសិក្សាបទពិសោធន៍ជាមួយក្រុមមិត្ត។ បុគ្គលម្នាក់ៗនៃក្រុមកីឡាវៀតណាមគឺជាឯកអគ្គរដ្ឋទូតវប្បធម៌របស់ប្រទេសជាតិ សាមគ្គីភាព ជម្នះការលំបាក រក្សាវិន័យ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត  សម្រេចបាននូវភារកិច្ចដែលបានដាក់ចេញ…”៕

បកប្រែដោយ Duy Hoan