ពេលវេលានៃការប្រារព្ធពិធីបង្ហូតទង់ជាតិនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ១១ ឧសភា នៅទីធ្លាខាងមុខ វេទិការ B ពហុកីឡដ្ឋានជាតិ My Dinh។ តាមគម្រោង ព្រឹត្តិការណ៍នេះនឹងមានការអញ្ជើញចូលរួមពីប្រតិភូប្រមាណ ៤០០ នាក់ ក្នុងនោះប្រហែល ៥០ នាក់ជាប្រតិភូវៀតណាម នៅសល់ជាប្រតិភូអន្តរជាតិ រួមមានក្រុមកីឡាមកពីបណ្ដាប្រទេសចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១  តំណាងស្ថានទូតនៃប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ប្រចាំនៅទីក្រុងហាណូយ ... អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ។ កម្មវិធីនេះគ្រោងនឹងពិនិត្យឡើងវិញនៅថ្ងៃទី ១០ ខែឧសភា។

ពិធីបង្ហូតទង់ជាតិធ្វើឡើងដើម្បីបង្ហាញពីវត្តមានរបស់ប្រទេសនានា  ស្វាគមន៍ក្រុមកីឡាមកចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ និងលើកទឹកចិត្តដល់ស្មារតីប្រកួតប្រជែងរបស់កីឡាករ  កីឡាការិនី។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះក៏បានរួមចំណែកក្នុងការបង្ហាញពីអត្តសញ្ញាណ វប្បធម៍ និងប្រជាជនវៀតណាម នាំមកនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានសម្រាប់កីឡាករដែលចូលរួមការប្រកួតកីឡាស៊ីហ្គេម។

leftcenterrightdel
ក្រុមកីឡាវៀតណាមក្នុងពិធីបង្ហូតទង់ជាតិស៊ីហ្គេមលើកទី៣០ (រូបថត៖ vnanet.vn)

ស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៣ ខែឧសភា។ ពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែឧសភា ប៉ុន្តែវិញ្ញាសាខ្លះនឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី ៦ ខែឧសភា។ ពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ត្រូវបានសហការរៀបចំនៅទីក្រុងហាណូយ និងខេត្ត-ក្រុងចំនួន១១ រួមមាន៖ខេត្ត Quang Ninh, Bac Ninh, Vinh Phuc, Nam Dinh, Hai Duong, Hai Phong, Ha Nam, Ninh Binh, Hoa Binh, Phu Tho និងខេត្ត Bac Giang៕

បកប្រែដោយ Duy Hoan