leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

កិច្ចប្រជុំបានស្ដាប់របាយការណ៍ស្ដីពីពេលវេលា ទីកន្លែង និងការងារត្រៀមរៀបចំ SEA Games 31 និង ASEAN PARA Games 11 ឆ្នាំ ២០២១ និងបញ្ហាពាក់ព័ន្ធនានា។ SEA Games 31 គ្រោងរៀបចំឡើងនៅទីក្រុងហាណូយ និងតំបន់ចំនួន១០ (ខេត្ត Bac Ninh, ទីក្រុង Hai Duong, ទីក្រុង Hai Phong, ខេត្ត Quang Ninh, ខេត្ត Ha Nam, ខេត្ត Nam Dinh, ខេត្ត Ninh Binh, ទីក្រុង Hoa Binh, ខេត្ត Vinh Phuc, ខេត្ត Bac Giang)។ SEA Games 31 នឹងប្រកួតក្នុងវិញ្ញាសារចំនួន ៤០ ។

តាមគម្រោង SEA Games 31 នឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ ASEAN PARA Games 11 ត្រូវបានរៀបចំនៅទីក្រុងហាណូយក្នុងរយៈពេល ១១ ថ្ងៃ (ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១) ដែលប្រកួតក្នុងវិញ្ញាសារចំនួន ១៤ ៕

បកប្រែដោយ Thuy Anh