leftcenterrightdel
វៀត​ណាមបានសម្រេចផែនការទទួលមនុស្សប្រមាណ ៦០០០ នាក់មកចូលរួម ASEAN Paragames 11  (រូបថត៖ អគ្គនាយកដ្ឋានអប់រំកាយនិងកីឡា)

 

ASEAN Paragames 11 គឺជាព្រឹត្តិការណ៍មួយដែលត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ៣១ (នៅឆ្នាំ២០២១) ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសវៀតណាម។ ព្រឹត្តិការណ៍សម្រាប់អត្តពលិកពិការមួយនេះគ្រោងនឹងបើកនៅថ្ងៃទី ១៤ ខែធ្នូ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ត្រូវបានបិទបញ្ចប់ ក្រោយរយៈពេល ១២ ថ្ងៃ។ នៅ ASEAN Paragames 11 ខាងមុខនេះ អត្តពលិកនឹងចូលរួមប្រកួតលើកីឡា ១៤ ប្រភេទ រួមមាន៖ អត្តពលកម្ម ហែលទឹក លើកទំងន់ វាយកូនឃ្លីលើតុ វាយសី  Boccia, Tennis យូដូសម្រាប់ជនពិការភ្នែក បាល់ទាត់សម្រាប់ជនពិការភ្នែក   បាល់បោះ បាល់ទះអង្គុយ និងបាញ់ធ្នូជាដើម ដែលមានចំនួនអ្នកចូលរួមរហូតដល់ ៦០០០ នាក់៕

បកប្រែដោយ Duy Hoan